វៀតណាមម្ចាស់ការបង្ការប្រឆាំងអាសន្នរោគ MERS

(VOVworld) - គិតមកដល់ពេលនេះ នៅវៀតណាមមិនទាន់មានករណីណាមួយត្រូវ ឆ្លងជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា (MERS) ឡើយ។ប៉ុន្តែ តាមបំរ៉ែបំរួលដ៏ស្មុគស្មាញរបស់
អាសន្នរោគនេះនៅប្រទេសផ្សាងៗមួយចំនួននោះ បណ្ដាតំបន់នៅក្នុងប្រទេសត្រូវ
កសាងផែនការទប់ទល់ជាបន្ទាន់ក្នុងករណី MERS ឆ្លងចូលវៀត ណាម។ជាពិសេស ការងារត្រួតពិនិត្យជំងឺត្រូវបានអនុវត្តយ៉ាងម៉ឹងម៉ាត់នៅព្រលានយន្តហោះ ច្រកទ្វារ
នានាដែលជាទីកន្លែងមានគ្រោះថ្នាក់ឆ្លងវីរុសខ្ពស់បំផុត។វេជ្ជបណ្ឌិត Pham Truc Lam នាយកមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺអន្តរជាតិទីក្រុង Da Nang ភាគ កណ្ដាលវៀត
ណាម បានឲ្យដឹងថា៖

“ស្ដីពីដំណើរការត្រួតពិនិត្យ ឃ្លាំមើលអាសន្នរោគនៅតាមច្រកទ្វារ ភ្ញៀវទាំងអស់
ដែលឆ្លង ដែនសុទ្ធតែបានត្រួតពិនិត្យសីតុណ្ហភាពរាងកាយដោយម៉ាស៊ីន។ទន្ទឹម
នឹងនោះ តាម រយៈសេចក្ដីប្រកាសសុខាភិបាល យើងខ្ញុំនឹងក្ដាប់ជាប់ព័ត៌មានអំពី
សុខភាពរបស់ មនុស្សនានាដែលឆ្លងកាត់តំបន់មានអាសន្នរោគ។តាមនោះ បើ
សិនជាមានសញ្ញា សង្ស័យ យើងខ្ញុំនឹងដំណើរការពិនិត្យដោយឡែកនិងនាំទៅ
មណ្ឌលទុកដោយ ឡែក”។
វៀតណាមម្ចាស់ការបង្ការប្រឆាំងអាសន្នរោគ MERS  - ảnh 1
ការងារត្រួតពិនិត្យសីតុណ្ហភាពរាងកាយដោយម៉ាស៊ីននៅព្រលានយន្តហោះ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi Kim Tien បាន អះ
អាងថា៖

“វៀតណាមត្រៀមខ្លួនជាស្រេចទប់ទល់នឹងអាសន្នរោគ MERS ទាំងខាងជំនាញ បច្ចេកទេសពិនិត្យនិងព្យាបាល។ផ្នែកសុខាភិបាលបានត្រៀមរៀបចំថ្នាំសង្កូរនិង
សម្ភារៈបម្រើការព្យាបាល បើសិនជាអាសន្នរោគ MERS កើតមានឡើង ព្រមទាំង រៀបចំវគ្គបណ្ដុះបណ្ដាលចំពោះកម្មាភិបាលសុខាភិបាលពីថ្នាក់មជ្ឈឹម ខេត្ត ស្រុក
ឃុំ។នៅរដ្ឋធានីហាណូយនិងទីក្រុងហូជីមិញ មានមន្ទីរពិសោធន៍ចំនួន២ដែល
ត្រូវ បានអង្គការសុខាភិបាលពិភពលោកទទួលស្គាល់មានគ្រប់បទដ្ឋានអន្តរជាតិ
ដើម្បីពិនិត្យវីរុស Corona។យើងខ្ញុំក៏ជានិច្ចកាលលើកកំពស់មនសិការប្រុងប្រយ័ត្ន បង្ការប្រឆាំងអាសន្នរោគ មិនទុកឲ្យករណីឆ្លងជំងឺ MERS ចូលក្នុង វៀតណាម
ឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ