វៀតណាមមានគោលបំណងចង់អោយធុរកិច្ចជនអាល្លឺម៉ង់បង្កើនការបោះទុនចូលមកវៀតណាម
(VOVWORLD) - វេទិកានេះជាព្រឹត្តិការណ៍ដែលត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំដោយមាន ការចូលរួមរបស់ភ្ញៀវពិសេសចំនួន៣០០រូប ភាគច្រើនគឺធុរកិច្ចជនអាល្លឺម៉ង់ដែល កំពុងធ្វើសកម្មភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក អ្នកនយោបាយនិងឯកអគ្គរដ្ឋទូតនៃ ប្រទេសនានាក្នុងតំបន់។
រដ្ឋមន្រ្តីផែនការនិងវិនិយោគវៀតណាមលោក Nguyen Chi Dung អញ្ជើញចូលរួមនិងថ្លែងសន្ទរកថានៅវេទិកា Liebesmahl (រូបថត៖ TTXVN) |
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមការអញ្ជើញរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ចនិងថាមពលលោក Peter Altmaier នា យប់ថ្ងៃទី១៥ ខែមីនា រដ្ឋមន្រ្តីផែនការនិងវិនិយោគវៀតណាមលោក Nguyen Chi Dung បានអញ្ជើញចូលរួមនិងថ្លែងសន្ទរកថានៅវេទិកា Liebesmahl ដែលត្រូវ បានសមាគមន៍ធុរកិច្ចអាល្លឺម៉ង់នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (OVA) រៀបចំឡើងនៅ ទីក្រុង Hamburg។
វេទិកានេះជាព្រឹត្តិការណ៍ដែលត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំដោយមាន ការចូលរួមរបស់ភ្ញៀវពិសេសចំនួន៣០០រូប ភាគច្រើនគឺធុរកិច្ចជនអាល្លឺម៉ង់ដែល កំពុងធ្វើសកម្មភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក អ្នកនយោបាយនិងឯកអគ្គរដ្ឋទូតនៃ ប្រទេសនានាក្នុងតំបន់។ ថ្លែងសន្ទរកថានៅចំពោះមុខភ្ញៀវទាំងអស់ រដ្ឋមន្រ្តី លោក Nguyen Chi Dung បានអះអាងថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ រវាងវៀតណាមនិងអាល្លឺម៉ង់កំពុងឈានចូលដំណាក់កាលអភិវឌ្ឍថ្មី។ លោក រដ្ឋមន្រ្តីក៏បានសម្ដែងនូវគោលបំណងថា ធុរកិច្ចជនអាមេរិកនឹងបន្តបោះទុនច្រើន ថែមទៀតចូលមកវៀតណាម ជាពិសេសលើវិស័យដែលអាល្លឺម៉ង់មានឧត្តមភាព និងវៀតណាមមានតម្រូវការដូចជា ផលិតម៉ាស៊ីន ហិរញ្ញវត្ថុ ធានារ៉ាប់រង់ ថាមពល កកើតឡើងវិញ និងបណ្ដុះបណ្ដាលធនធានមនុស្ស ជាដើម។
រដ្ឋមន្រ្តីលោក Nguyen Chi Dung ក៏បានអំពាវនាវអោយអ្នកនយោបាយនិង ធុរកិច្ចជនអាល្លឺម៉ង់ជំរុញការចុះហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ក្នុងរយៈពេលឆាប់រហ័សបំផុត ផងដែរ៕