វៀតណាមមានបំណងពង្រឹងទំនាក់ទំនងលើគ្រប់វិស័យជាមួយកម្ពុជា
|
Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ដែលកំពុងដឹកនាំគណៈប្រតិភូមកធ្វើទស្សនកិច្ចជាផ្លូវការនៅវៀតណាម |
(VOVworld)-នារសៀលថ្ងៃទី៩ខែមករានេះនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋា
ភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា
ដែលកំពុងដឹកនាំគណៈប្រតិភូមកធ្វើទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងរយៈ
ពេល៣ថ្ងៃចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ខែមករាឆ្នាំ២០១៧។ នៅក្នុង ជំនួបនេះ
នាយក រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ច
កាលមាន បំណងពង្រឹងទំនាក់ទំនង “អ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី
សហប្រតិបត្តិ ការលើគ្រប់វិស័យនិរន្តភាពយូរអង្វែង” ជាមួយកម្ពុជា។ លោក
Nguyen Xuan Phuc សង្ឃឹមថា កម្លាំងនគរបាលនៃប្រទេសទាំងពីរនឹងបង្កើនការ
ផ្លាស់ប្តូរគណៈប្រតិភូ ជាន់ខ្ពស់ រក្សានិងពង្រីកប្រកបដោយប្រសិទ្ធភាពនូវយន្ត
ការសហប្រតិបត្តិការដែល មានស្រាប់និងអនុវត្តដោយតឹងរឹងគោលការណ៍មិន
អនុញ្ញាតឲ្យកម្លាំងអមិត្តណា មួយប្រើប្រាស់ទឹកដីប្រទេសម្ខាងដើម្បីបំផ្លាញសន្តិ
ភាព សន្តិសុខ និងស្ថិរភាពរបស់ ភាគីម្ខាងទៀត។
រីឯខ្លួនវិញ សម្តេច ស ខេង បានចាត់ទុកថា ទំនាក់ទំនងសហប្រតិបត្តិការរវាង
ប្រទេសទាំងពីរកម្ពុជានិងវៀតណាមត្រូវបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។
សម្តេច ស ខេង ក៏បានថ្លៃងអំណគុណចំពោះការជួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់វៀត
ណាម ចំពោះបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ៕