វៀតណាមយកចិត្តទុកដាក់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយស្វីស
|
រដ្ឋ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយប្រធានក្រុមប្រឹក្សារដ្ឋស្វីស ដឹកនាំដោយ លោក Ivo Bischofberger (រូបថតៈ Việt Cường/VOV) |
(VOVworld)-នារសៀលថ្ងៃទី២៩មិនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយប្រធានក្រុមប្រឹក្សារដ្ឋស្វីស
ដឹកនាំដោយ លោក Ivo Bischofberger ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅ
វៀតណាម។នៅក្នុងជំនួបនេះ លោក Tran Dai Quang បានសម្តែងក្តីសោមន្សរីក
រាយចំពោះការវិវឌ្ឍន៍ដ៏ល្អប្រសើរក្នុងទំនាក់ទំនងទ្វេភាគី។ លោក Tran Dai Quang
បានស្វាគមន៍ចំពោះការដែលមានសហគ្រាសស្វីសជាច្រើនមកធ្វើការវិនិតយោគ
នៅ វៀតណាម។
រីឯលោក Ivo Bischofberger វិញ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី
និងឲ្យដឹងថា ទំនាក់ទំនងនេះនឹងបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរនាពេល
ខាងមុខ។លោករូបនេះបានឲ្យដឹងថា នឹងគាំទ្រវៀតណាមក្លាយទៅជាសមាជិកនៃ
ក្រុមប្រឹក្សាសន្តិសុខអ.ស.ប អាណត្តិ២០២០-២០២១៕