វៀតណាមយកចិត្តទុកដាក់ការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយម៉ុងហ្គោលី
(VOVWORLD) -ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan គណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាម៉ុងហ្គោលី ដឹកនាំប្រធានរដ្ឋសភា លោក Miyegombo Enkhboid និងលោកជំទាវ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅ វៀតណាម ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣មករាឆ្នាំ២០១៨។
នាព្រឹកថ្ងៃទី២២មករា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបចរចាជាមួយសមភាគីម៉ុងហ្គោលី Miyegombo Enkhboid ផងដែរ។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភា ម៉ុងហ្គោលី លោក Miyegombo Enkhboid |
នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិ បត្តិការមិត្តភាពជាមួយម៉ុងហ្គោលីនិងបន្តគាំទ្រម៉ុងហ្គោលីនៅបណ្តាវេទិ កាអន្តរជាតិ។ លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា ភាគីទាំងពីរគប្បីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ឲ្យឡើងកំពស់ថ្មី សក្តិសមនឹងសក្កានុភាព និងទំនាក់ទំនងនយោ បាយយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ។ ដើម្បីបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នតាក់តែងច្បាប់នៃប្រទេសទាំងពីរនាពេលខាងមុខ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានស្នើថា៖ “ភាគីទាំងពីរគប្បីបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ គណៈកម្មាធិ ការគ្រប់ជាន់ថ្នាក់និងសមាជិសភានានាសំដៅបង្កើនការយល់ដឹនិងជឿ ជាក់គ្នាទៅវិញទៅមកធ្វើជាមូលដ្ឋានសម្រាប់អភិវឌ្ឍន៍ទំនាក់ទំនងយ៉ាងស៊ីជម្រៅប្រកបដោយប្រសិទ្ធភាពលើ គ្រប់វិស័យ។ ភាគីទាំងពីរនឹងបន្តពង្រីកយន្តការសហការជិតស្និទ្ធិលើបណ្តាវេទិកាពហុភាគី។ រួមជាមួយគ្នានោះភាគីទាំងពីរនឹងសហការឃ្លាំមើលការអនុវត្តរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលទាំងពីរនិងក្រសួងស្ថាប័ននៃប្រទេសទាំងពីរនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រទេសទាំងពីរផងដែរ”។
រីឯខ្លួនវិញ ប្រធានរដ្ឋសភាម៉ុងហ្គោលីជឿជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការ នៅវៀតណាមលើកនេះនឹងនាំមកលទ្ធផលល្អប្រសើរ។ ប្រធានរដ្ឋសភាម៉ុងហ្គោលី បានអះអាងថា ម៉ុងហ្គោលីគាំទ្រវៀតណាម ឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្ការសហ ប្រជាជាតិអាណត្តិ២០២០-២០២១ ព្រមទាំងយល់ស្របនឹងគោលជំហ របស់វៀតណាមនិងអាស៊ានក្នុងការរក្សាសន្តិភាព សន្តិសុខ និង ដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវធីសមស្របនឹងច្បាប់អន្តរជាតិ៕