វៀតណាម​យក​ចិត្ត​ទុក​ដាក់ជានិច្ចដល់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា

(VOVWORLD) - ទំនាក់ទំនងសាមគ្គីភាពប្រពៃណី និងការជឿទុកចិត្តគ្នាទៅវិញទោមករវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម គឺជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ប្រជាជាតិទាំងបី និងមានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងបុព្វហេតុកសាង និងការពារប្រទេសនីមួយៗ និងប្រទេសទាំង៣ រួមចំណែកដល់ការអភិវឌ្ឍសហគមន៍អាស៊ាន។
វៀតណាម​យក​ចិត្ត​ទុក​ដាក់ជានិច្ចដល់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ រូបថត៖ TTXVN

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម នារសៀលថ្ងៃទី ២២ ខែសីហា នៅទីក្រុងហាណូយ ដោយធ្វើអត្ថាធិប្បាយចំពោះព័ត៌មានដែលថា មានក្រុមបាតុករធ្វើការតវ៉ាប្រឆាំងនឹងគំនិតផ្តួចផ្តើមត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម នៅប្រទេសកម្ពុជា លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានអះអាងថា៖ "ទំនាក់ទំនងសាមគ្គីភាពជាប្រពៃណី និងការជឿទុកចិត្តគ្នាទៅវិញទោមករវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម គឺជាកេរ្តិ៍ដំណែលដ៏មានតម្លៃសម្រាប់ប្រជាជាតិទាំងបី និងមានអត្ថន័យជាយុទ្ធសាស្ត្រក្នុងបុព្វហេតុកសាង និងការពារប្រទេសនីមួយៗ និងប្រទេសទាំង៣ រួមចំណែកដល់ការអភិវឌ្ឍសហគមន៍អាស៊ាន។ ក្រោយរយៈពេល ២៥ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍មក កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមបានជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងបី រួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងបី ជាពិសេសប្រជាជនដែលរស់នៅក្នុងតំបន់នេះ។ វៀតណាមនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងឡាវ ដើម្បីរៀបចំកិច្ចប្រជុំកំពូលត្រីកោណអភិវឌ្ឍន៍រវាងប្រទេសទាំងបី ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅកម្ពុជាក្នុងខែធ្នូឆ្នាំនេះ”

ប្រតិកម្មទៅវិញ

ផ្សេងៗ