វៀតណាមរក្សាការនាំចេញហួសកំរិតទៅកាណាដា
(VOV)_នារយៈពេល ២ ខែដើមឆ្នាំ វៀតណាមរក្សាការនាំចេញហួសកំរិតទៅកាណាដា
និងនៅតែបន្តនាំមុខគេនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អំពីទំហំនាំ
ចេញទៅកាណាដា ។ លោក Hoang Anh Dung ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតវៀតណាម
ប្រចាំនៅកាណាដាបានឲ្យដឹងថា ការនាំចេញរបស់វៀតណាមទៅកាណាដាក្នុងរយៈពេល
២ ខែដើមឆ្នាំ២០១៧ មានចំនួនជាង ៥៨៦ លានដូល្លារ កើនឡើង ៦,៦ ភាគរយបើធៀប
នឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ ។ បណ្ដាមុខទំនិញនាំចេញសំខានរបស់វៀតណាមរួមមាន
គ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី អេឡិចត្រូនិច ស្បែកជើង ផលិតផលតម្បាញកាត់ដេរជា
ដើម។ ទន្ទឹមជាមួយនោះ វៀតណាមនាំចូលពីកាណាដាចំនួននូវទំនិញមានតម្លៃជាង
១៣១ លានដូល្លារ ៕