វៀតណាមរៀនសូត្ររូបសណ្ឋានកសាងទីក្រុងឆ្លាតរបស់អ៊ីស្រាអែល
(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅអ៊ីស្រាអែល នាថ្ងៃទី២២ ឧសភា នៅទីក្រុង Tel Aviv លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានជួបចរចាជាមួយលោក Ron Hudai អភិបាលក្រុង Tel Aviv។
លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ (ខាងស្ដាំ) ជួបចរចាជាមួយលោក Ron Hudai អភិបាលក្រុង Tel Aviv (រូបថត៖ TTXVN) |
ក្នុងជំនួបនេះ លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ទីក្រុង ហូជីមិញនឹងផ្តោតទៅលើការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចប្រកបដោយចីរភាពដោយឈរលើមូលដ្ឋាននៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្ដូរថ្មីច្នៃប្រឌិត និងការចាប់អាជីព។ ទីក្រុងហូជីមិញមានគោលបំណងទទួលបានការចែករំលែកបទពិសោធន៍ពីទីក្រុង Tel Aviv ក្នុងវិស័យនេះ ព្រោះថានេះជាឧត្តមភាពរបស់ Tel Aviv។
រីឯខ្លួនវិញ អភិបាលក្រុងលោក Ron Hudai បានឲ្យដឹងថា នាបច្ចុប្បន្ន Tel Aviv ជាទីក្រុងមួយក្នុងចំណោមទីក្រុងឆ្លាតបំផុតលើពិភពលោក ដោយសារបានកសាងប្រព័ន្ធទិន្នន័យបើកចំហរួមសំរាប់ប្រជាជនទាំងមូល អនុវត្តបច្ចេកវិទ្យាខ្ពស់ចូលក្នុងសកម្មភាពរដ្ឋបាល ហើយយកប្រជាជនជាស្នូលនៃសកម្មភាពច្នៃប្រឌិតរបស់ទីក្រុង សំដៅស្វែងយល់និងផ្គត់ផ្គង់សេវាកម្មដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន។ លោក Ron Hudai បានសម្ដែងគោលបំណងចង់សហប្រតិបតិ្តការជាមួយទីក្រុង ហូជីមិញក្នុងវិស័យកសាងទីក្រុងឆ្លាត ហើយគោរពអញ្ជើញទីក្រុងហូជីមិញចូលរួមសប្ដាហ៍ច្នៃប្រឌិតដោយ Tel Aviv រៀបចំឡើងនាពេលខាងមុខ៕