វៀតណាមរួមចំណែកយ៉ាងសកម្មដល់ជោគជ័យរួមនៃ IPU-១៤៤
(VOVWORLD) - នៅព្រឹត្តិការណ៍ដ៏សំខាន់នេះ វៀតណាមបានលើកសំណើចំនួន៥ សំដៅលើកកំពស់តួនាទីរបស់សភាក្នុងបញ្ហាបម្រែបម្រួលអាកាសធាតុ។ ការចូលរួមយ៉ាងសកម្មរបស់គណៈប្រតិភូវៀតណាមនៅ IPU-១៤៤បានបញ្ចេញសារសំខាន់ៗចំនួនបី។
ប្រធានគណៈកម្មាធិការកិច្ចការ បរទេស លោក Vu Hai Ha។ (រូបថត៖ VNA) |
គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយប្រធានគណៈកម្មាធិការកិច្ចការ
បរទេស លោក Vu Hai Ha បានចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៤៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៨ ខែមីនា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ នៅព្រឹត្តិការណ៍ដ៏សំខាន់នេះ វៀតណាម
បានលើកសំណើចំនួន៥ សំដៅលើកកំពស់តួនាទីរបស់សភាក្នុងបញ្ហាបម្រែបម្រួល
អាកាសធាតុ។ ការចូលរួមយ៉ាងសកម្មរបស់គណៈប្រតិភូវៀតណាមនៅ IPU-១៤៤
បានបញ្ចេញសារសំខាន់ៗចំនួនបី។ ទីមួយ លើវិស័យទប់ទល់នឹងបម្រែបម្រួលអាកាស
ធាតុ វាបញ្ជាក់ពីការចូលរួមរបស់រដ្ឋសភា ដែលរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាម
ក្នុងការកសាងរបៀបរបប ពង្រាងផែនការនិងយុទ្ធសាស្ត្រសកម្មភាព ដើម្បីអនុវត្តន៍
គោលដៅទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព
នាពេលខាងមុខ ខិតខំសម្រេចបានគោលដៅអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។ ទី២ បញ្ជាក់ពីសារៈសំខាន់នៃការទូតសភាចំពោះសន្តិភាព សន្តិសុខពិភពលោក។ ទី៣ បញ្ជាក់ការចូលរួមយ៉ាងសកម្មរបស់សមាជិករដ្ឋសភាវ័យក្មេងនិងសមាជិការដ្ឋសភាវៀតណាមក្នុងខ្លឹមសារនានារបស់ IPU ផងដែរ៕