វៀតណាមរួមចំណែកសកម្មក្នុងជោគជ័យរួមនៃសន្និសីទ ITU ១៩

វៀតណាមរួមចំណែកសកម្មក្នុងជោគជ័យរួមនៃសន្និសីទ ITU ១៩ - ảnh 1
វៀតណាមរួមចំណែកសកម្មក្នុងជោគជ័យរួមនៃសន្និសីទ ITU ១៩ (vietnamplus.vn)

        Vovworld-សម័យប្រជុំប្រទេសសមាជិកសម្ព័ន្ធភាពទូរគមនាគមន៍អន្តរជាតិ
(ITU) បានបញ្ចប់នាថ្ងៃទី៧វិច្ឆកាបន្ទាប់ពី៣សប្ដាហ៍ប្រព្រឹត្តទៅនៅទីក្រុង Busan
ភាគ​ខាងត្បូងកូរ៉េខាងត្បូង​ដោយបានអនុម័តលើសេចក្តីសំរេចចិត្តជាច្រើន ក្នុង​
នោះនាំ​ចេញ​ការកំណត់ទិសដៅគោលនយោបាយមានចរិតលក្ខណៈ​យុទ្ធសាស្ត្រ។
រួមជា​មួយប្រទេសផ្សេងៗ គណៈប្រតិភូវៀតណាមបានមានការ​រួម​ចំណែកយ៉ាង
សកម្មនិង​ប្រសិទ្ធភាពក្នុងដំណើរការលើកឡើងសំណើរថ្មីនៅសម័យ​ប្រជុំលើក
នេះ។ អនុរដ្ឋ​មន្ត្រី​ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក Le Nam Thang
ប្រធាន​គណៈ​ប្រតិភូវៀតណាមនៅសន្និសីទលើកនេះបានឲ្យដឹងថា ដោយមាន
តួនាទីជាដំណាង​សម្ព័ន្ធភាពអាស៊ី-ប៉ាស៊ីហ្វិក (APT) នៅសន្និសីទ​លើក​នេះគណៈ
ប្រតិភូវៀតណាម​បាន​រាយការណ៍និងការពារសំណើររួមចំនួន៥​របស់ដំបន់។ ក្នុង
នោះគណៈប្រតិភូវៀត​ណាមបាននាំចេញសំណើរជាក់ស្ដែង​ចំនួន​២ចំពោះការ
អភិវឌ្ឍន៍របស់សម្ព័ន្ធភាព​ដូចជាបង្រួញគំលាតអំពីបទដ្ឋាន Digital រវាងប្រទេស
អភិវឌ្ឍន៍និងប្រទេសកំពុង​អភិវឌ្ឍន៍ កសាងគោលដៅ​ទិន្នន័យជាក់ស្ដែងអំពីអភិវឌ្ឍន៍
ទូរគមនាគមន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ