វៀតណាមរួមចំណែកសំខាន់ក្នុងសន្និសីទជាន់ខ្ពស់អាស៊ាន ២០១៣
(VOV)_ក្នុងឱកាស នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បញ្ចប់
ដំណើរចូលរួម សន្និសីទជាន់ខ្ពស់អាស៊ាន ២០១៣និងសន្និសីទទាក់ទិននានា នាថ្ងៃ
ទី ១០ តុលា ឆ្លើយសម្ភាសមជ្ឈដ្ឋានអ្នកយកព័ត៍មាន រដ្ឋមន្ត្រីក្រសួងការបរទេស
វៀតណាម លោក Pham Binh Minh បានអះអាងថា÷សន្និសីទលើកនេះសម្រេច បានលទ្ធផលសំខាន់ជាច្រើនហើយវៀតណាមដើរតួនាទីដ៏សែនសំខាន់ក្នុង ជោគ ជ័យរួមរបស់សន្និសីទ។
|
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh (VOV) |
តាមរដ្ឋមន្ត្រី Pham Binh Minh ថា÷ លទ្ធផលលេចធ្លោនិងសំខាន់បំផុតរបស់ សន្និសីទជាន់ខ្ពស់អាស៊ាន ២០១៣ និងបណ្ដាសន្និសីទទាក់ទិននានា គឺអាស៊ាន បន្តរក្សាសាមគ្គីភាព ឯកភាពក្នុងប្លុក។ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ាន បាន
អះអាង នូវការប្តេជ្ញាចិត្តបន្តជំរុញខ្លាំងការកសាងសហគមន៍អាស៊ាន នាឆ្នាំ ២០១៥ និងកសាងទស្សនវិស័យសំរាប់សហគមន៍អាស៊ានក្រោយឆ្នាំ ២០១៥ ។បណ្ដាថ្នាក់ ដឹកនាំបានឯកភាពអនុម័តទៅលើសេចក្ដីថ្លែងការណ៍ Bandar Seri Begawan ស្ដីអំពី
ទស្សនវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០១៥ ដោយផ្អែកទៅលើសរសរ
សហគមន៍ចំនួន៣ និងឆ្ពោះទៅអាស៊ានមួយតភ្ជាប់អំពីនយោបាយ សេដ្ឋកិច្ច ចែក
រំលែក ការទទួលខុសត្រូវចំពោះសង្គម និងឆ្ពោះទៅប្រជាជន …។ល។
ស្ដីអំពីបណ្ដាការរួមវិភាគទានរបស់វៀតណាម រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថា÷ វៀតណាមបានមាន ភាព ម្ចាស់ការ សកម្ម និងមានការទទួលខុសត្រូវ ក្នុងរាល់ការងាររួមរបស់អាស៊ាន។ វៀតណាមបានរួមជាមួយប្រទេសជាសមាជិកអាស៊ាននានា ផ្តើមគំនិតអំពីការ កសាងនិង អនុម័តទៅលើកម្មវិធីធ្វើសកម្មភាពជាច្រើន និងកំណត់ទិសដៅកសាង សហគមន៍ និងពង្រីកតួនាទីជាម្ចាស់របស់អាស៊ាន ក្នុងនោះមានការកសាងទស្សនះ វិស័យអាស៊ាន ក្រោយឆ្នាំ ២០១៥។
វៀតណាមបានរួមជាមួយប្រទេសជាសមាជិកអាស៊ាននានាឯកភាព គាំទ្ររាល់គោលការណ៍ ដែល អាស៊ាន បានដាក់ចេញ រក្សាសាមគ្គីភាព ឯកភាពបញ្ជេញសម្លេងរួម១ប្រកបដោយប្រសិទ្ធិភាព និងម្ចាស់ការ ស្ដីពីសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍នៅលើសមុទ្រខាងកើត ដោយសង្កត់ធ្ងន់ទៅឡើ
ការដោះស្រាយជំលោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអង្គ ការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ( UNCLOS) …។ល៕