វៀតណាមរួមដៃជាមួយសហគមន៍អន្តរជាតិដើម្បីការពារបរិស្ថានសមុទ្រ

វៀតណាមរួមដៃជាមួយសហគមន៍អន្តរជាតិដើម្បីការពារបរិស្ថានសមុទ្រ - ảnh 1
វៀតណាមរួមដៃជាមួយសហគមន៍អន្តរជាតិដើម្បីការពារបរិស្ថានសមុទ្រ

          (VOV)_នាថ្ងៃទី១៣កុម្ភះ នៅទីក្រុង New York អាមេរិក បានប្រព្រឹត្ត​ទៅ​កិច្ច
​ប្រជុំសវនាការប្រចាំឆ្នាំរវាងសហភាព​អន្តរ​សភា (IPU) និងអង្គការ​សហ​ប្រជាជាតិ។​ 
​ប្រធានបទនៃកិច្ចប្រជុំលើកនេះគឺ៖ ពិភពលោកបៃតង់៖អភិរក្ស​បណ្ដា​មហាសាគរ 
ការពារផែនដី ​ធានាផលប្រយោជន៍សំរាប់មនុស្ស ។ ថ្លែងមតិនៅទី​នេះ​ អនុប្រធាន
រដ្ឋសភាវៀតណាម លោកស្រី Tong Thi  Phong បានសង្កត់ធ្ងន់​ថា៖​សន្តិភាព សន្តិសុខ
 ជាលក្ខណះសម្រេចដើមដំបូង សំរាប់ការអភិវឌ្ឍន៍​ចីរភាព។ នៅអាស៊ីអាគ្នេយ៍ ដើម្បី
ដោះស្រាយបញ្ហាសមុទ្រខាងកើត បណ្ដា​ប្រទេសកំពុងខំប្រឹងប្រែងអនុវត្តដោយមាន
ការទទួលខុសត្រូវ និងគោលបំណងទាំងអស់គ្នាត្រូវគោរពច្បាប់អន្តរជាតិ អនុសញ្ញា
អង្គការសហប្រជាជាតិ ស្ដីអំពី​ច្បាប់សមុទ្រ (UNCLOS) ១៩៨២ សេចក្តីថ្លែងការណ៍
របស់ភាគីនានាស្ដីអំពី​ប្រតិ​បត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្ពោះ
ទៅការកសាងក្រមប្រតិបត្តិ​នៅសមុទ្រខាងកើត (COC)។ លោកស្រី Tong Thi 
 Phong បានអោយដឹងថា៖ ​វៀតណាមជាប្រទេសឆ្នេរសមុទ្រ ទីតាំងសំខាន់ក្នុងខ្សែ
ផ្លូវសមុទ្រអន្តរជាតិ និងរងឥទ្ធិពលជាច្រើនពីបំរ៉ែបំរួលអាកាសធាតុ និងទឹក
សមុទ្រឡើង។ ដូច្នេះ វៀតណាមគោរពជាពិសេស ការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច
សមុទ្រ រួមជាមួយកិច្ចការពារ​បរិស្ថានសមុទ្រ។ វៀតណាមត្រៀមខ្លួនជាស្រេច រួម
ដៃជាមួយសហគមន៍​អន្តរជាតិ ដើម្បីការពារបរិស្ថាន និងតភ្ជាប់ជាមួយកិច្ចការ
ពារសន្តិសុខ ​សន្តិភាព និងអភិវឌ្ឍន៍ចីរភាពរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ