វៀតណាម​រួមសាមគ្គី​ជាមួយ​គុយបា ដើម្បីដោះស្រាយ​ផលវិបាក​នៃ​ព្យុះអូស្ការ

(VOVWORLD) - នាថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ការិយាល័យអង្គការសហប្រជាជាតិសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានបើកពិធីជូនដំណឹងអំពីស្ថានភាពដោះស្រាយផលវិបាកនៃព្យុះអូស្ការ និងផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិ។

ថ្លែងមតិក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានចែករំលែកការបាត់បង់និងការខូចខាតយ៉ាងធំធេងដែលបណ្តាលមកពីព្យុះ អូស្ការ ហើយបានសម្តែងសាមគ្គីភាពនិងមិត្តភាពរបស់វៀតណាមជាមួយរដ្ឋាភិបាលនិងប្រជាជនគុយបាក្នុងដំណើរការស្តារឡើងវិញបន្ទាប់ពីគ្រោះធម្មជាតិ និងជំនះលើផលវិបាកផ្នែកសេដ្ឋកិច្ច។

វៀតណាម​រួមសាមគ្គី​ជាមួយ​គុយបា ដើម្បីដោះស្រាយ​ផលវិបាក​នៃ​ព្យុះអូស្ការ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ VOV

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានឲ្យដឹងថា តាមរយៈបណ្តាញទំនាក់ទំនងទ្វេភាគី នាពេលថ្មីៗនេះ វៀតណាមបានជួយឧបត្ថម្ភគុយបានូវអង្ករចំនួន ១ ម៉ឺនតោន ហើយបានត្រៀមខ្លួនជាស្រេច អស់ពីកម្លាំងកាយចិត្តក្នុងការជួយដល់រដ្ឋាភិបាលនិងប្រជាជនគុយបា ជំនះរាល់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ