វៀតណាមរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ទិវាពិធីសារ Montreal
នាថ្ងៃទី ១៥ កញ្ញា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅ ពិធីរំលឹកខួបអនុស្សាវរីយ៍
លើកទី ២៥ ទិវា ពិធីសារ Montreal អំពីឧស្ម័នបញ្ជេញចោល១៩៨៧-២០១២) និងទិវា
ពិភពលោក ការពារស្រទាប់អូល្សូន (ថ្ងៃទី ១៦ កញ្ញា ឆ្នាំ ២០១២) ដោយប្រធានបទ
ការពារបរិយាកាស អោយគ្រប់ជំនាន់ក្រោយៗ។ ថ្លែងមតិនៅទីនេះ លោក Nguyen
Khac Hieu អនុប្រធាន នាយកដ្ឋាន ធារាសាស្ត្រ ឧតុនិយម និង បំរែបំរួលអាកាសធាតុ
បានអោយដឹងថា៖ វៀតណាម បានចូលរួមពិធីសារ Montreal ពីខែមករា ឆ្នាំ ១៩៩៤
មក ជាមួយការខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការ របស់គ្រប់ក្រសួង ស្ថាប័ន អង្គ
ភាពអាជីវកម្ម ប្រើសារធាតុដែលធ្វើកាត់បន្ថយស្រទាប់អូល្សូន (OSD)។ និងពីខែមករា
ឆ្នាំ២០១០ វៀតណាម បានកំចាត់ចោល បាន ឧស្ម័ន CFC (Clorofluorocarbon )ចំនួន
៥០តោន។ ជាមួយស្នាដៃនេះ វៀតណាមត្រូវបានកម្មវិធីបរិស្ថានរបស់ អង្គការសហ
ប្រជាជាតិវាយតំលៃយ៉ាងខ្ពស់ ដែលដោយសារមានការរួមវិភាគទានយ៉ាងសកម្ម
ដោយរាល់ការរួមវិភាគទានសកម្មនោះ។ លោក Nguyen Khac Hieu អនុប្រធាន
នាយកដ្ឋាន ធារាសាស្ត្រ ឧតុនិយម និង បំរែបំរួលអាកាសធាតុ បានថ្លែងថា៖
“ដោយមានការជួយឧបត្ថម្ភរបស់មូលនិធិពហុភាគី ប្រភពថវិកានិងបច្ចេកវិទ្យា
នាបច្ចុប្បន្ន ត្រូវបានកំណត់។ ការលំបាកនៅសេសសល់គឺ អង្គភាពអាជីវកម្មនានា
ត្រូវកំណត់រយះពេល អនុវត្តពេលដែលបច្ចេកវិទ្យាត្រូវបញ្ចូល។ ខ្ញុំមានគោលបំណង
ថា៖ រាល់អង្គភាពអាជីវកម្ម អាចរៀបចំបាន ពីព្រោះបច្ចេកវិទ្យាថ្មី នឹងនាំមកផល
ប្រយោជន៍ បង្កើនចរិតលក្ខណះប្រកួតប្រជែង និងផលិតផលសមស្របទៅនឹងបទ
ដ្ឋានការពារបរិស្ថានទៀតផង៕”
|
វៀតណាមរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ទិវាពិធីសារMontreal (http://www.tapchicongnghiep.vn) |