វៀតណាមលើកឡើងគំនិតផ្ដួចផ្ដើមអាទិភាពចំនួន១៥ក្នុងឆ្នាំអាស៊ាន២០២០

(VOVWORLD) - កិច្ចប្រជុំចង្អៀតមន្ត្រីសេដ្ឋកិច្ចអាស៊ាន ទើបតែត្រូវបានរៀបចំឡើងដោយ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមនៅទីក្រុង Ha Long ខេត្ត Quang Ninh ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ ខែវិច្ឆិកា។ 

នេះជាព្រឹត្តិការណ៍ដើមដំបូងលើវិស័យ សេដ្ឋកិច្ចក្នុងអាណត្តិកាន់តំណែងជាប្រធានអាស៊ានរបស់វៀតណាម។ លោក Luong Hoang Thai ប្រធានមន្ទីរគោលនយោបាយពាណិជ្ជកម្មពហុភាគី ក្រសួង ឧស្សាហពាណិជ្ជកម្មបានអោយដឹងថា៖

        “កិច្ចប្រជុំលើកនេះគឺសំខាន់ណាស់ ដោយបានដាក់ចេញទិសដៅសម្រាប់ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចទាំងស្រុងនាឆ្នាំខាងមុខ។ ឈរលើខ្លឹមសារនៃ កិច្ចប្រជុំនេះ ប្រទេសផ្សេងៗនឹងពិគ្រោះយោបល់ហើយជួបធ្វើការជាមួយវៀត ណាមក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០។ នៅកិច្ចប្រជុំនេះ វៀតណាមបាន លើកឡើងសេចក្ដីព្រាងនៃគំនិតផ្ដួចផ្ដើមអាទិភាពផ្នែកសេដ្ឋកិច្ចចំនួន១៥ ដែល បង្ហាញនូវទស្សនៈរបស់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចក្នុងតំបន់នាឆ្នាំ២០២០”។

        រាល់គំនិតផ្ដួចផ្ដើមរបស់វៀតណាមផ្ដោតទៅលើខ្លឹមសារស្នូលចំនួន៣។ ទីមួយគឺធ្វើយ៉ាងម៉េចដើម្បីបង្កើនកម្លាំងផ្ទៃក្នុងរបស់អាស៊ានតាមរយៈការតភ្ជាប់ ក្នុងតំបន់។ ទីពីរគឺអាស៊ាននិងមជ្ឈភាពរបស់ខ្លួន នឹងតភ្ជាប់ជាមួយប្រទេស ផ្សេងៗ ខឿនសេដ្ឋកិច្ចផ្សេងៗលើពិភពលោក។ ទីបីគឺអាទិភាពរបស់វៀតណាម ក្នុងការបង្កើនប្រសិទ្ធភាពសកម្មភាពរបស់អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ