វៀតណាមវាយតំលៃខ្ពស់ការសំរេចការចរចារ TPP


វៀតណាមវាយតំលៃខ្ពស់ការសំរេចការចរចារ TPP - ảnh 1
វៀតណាមវាយតំលៃខ្ពស់ការសំរេចការចរចារ TPP

        Vovworld-នាថ្ងៃទី៦តុលា ឆ្លើយសំនួររបស់អ្នកយកព័ត៌មានស្នើរសូមឲ្យ​ដឹង​
អំពី​ប្រតិកម្មរបស់វៀតណាមចំពោះការបញ្ចប់ដំណើរការចរចារលើកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) អ្នកនាំពាក្យក្រសួងការបរទេស
វៀតណាម​លោក Le Hai Binh បានឲ្យដឹងថា៖

“វៀតណាមសប្បាយរីករាយនិងវាយតំលៃខ្ពស់ការប្តេជ្ញាចិត្តការខំប្រឹងប្រែងក៏
ដូចជាភាពសកម្មច្នៃប្រឌិតរបស់ប្រទេសសមាជិកក្នុងការសំរេចកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីឆ្លង​មហាសមុទ្រប៉ាស៊ីហ្វិក(TPP)នាថ្ងៃទី៥តុលានៅទីក្រុង Atlanta
អាមេរិក។ ការសំរេច​ចិត្ត​លើកិច្ចព្រមព្រៀង TPP ជារបត់សំខាន់រួមចំណែកជំរុញ
និន្នាការចង​សម្ព័ន្ធពហុកំរិតដូចជារក្សាបរិយាកាសសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍន៍
​សកម្មរបស់អាស៊ី-ប៉ាស៊ីហ្វិក។

TPP នឹងជួយឲ្យវៀតណាមបើកទូលាយសក្ដានុភាពសហប្រតិបត្តិការនិងធ្វើ​ឲ្យ​
ស៊ី​​ជម្រៅទំនាក់ទំនងរវាងវៀតណាមជាមួយដៃគូជួរមុខលើពិភពលោកនិង​ដំបន់
ទន្ទឹម​នឹងនោះរួមចំណែកពហុបែបបនីយកម្មទីផ្សារប្រភពផ្គត់ផ្គង់វត្ថុធាតុ​ដើម​និង
ជួយវៀត​ណាម​ចូលរួមស៊ីជម្រៅជាងក្នុងខ្សែសង្វាក់តំលៃនិងបណ្ដាញ​ផលិតកម្មដំបន់
និង​សកលលោក៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ