វៀតណាមសកម្មរួមវិភាគទានចូលក្នុងជោគជ័យរបស់ADMM-6

វៀតណាមសកម្មរួមវិភាគទានចូលក្នុងជោគជ័យរបស់ADMM-6 - ảnh 1
នាយឧត្តមសេនីយ៌ Phung Quang Thanh(ឆ្វេង)  
ក្នុងជំនួបជាមួសមភាគីកម្ពុជាលោកទៀបាញ់
(រូបថតៈ vov.vn)

        (VOVworld)-ក្នុងឱកាសចូលរួមសន្និសិទរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី ៦
(ADMM-6)នៅកម្ពុជា នាថ្ងៃទី២៨ឧសភា នាយឧត្តមសេនីយ៌ Phung Quang Thanh
រដ្ឋមន្រ្តីការពារប្រទេសវៀតណាម បានមានការជួបសន្ទនាជាមួយនាយឧត្តមសេនីយ៌
ទៀបាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា។ នៅក្នុងជំនួប
នាយឧត្តម សេនីយ៌ ទៀបាញ់ បានជូនដំណឹងអំពីការងាររៀបចំបណ្តា សន្និសិទយោ
ធា ការពារជាតិ ដែលក្រសួងការពារជាតិកម្ពុជាធ្វើជាម្ចាស់ក្នុងឆ្នាំ ២០១២នេះ។ នាយ
ឧត្តមសេនីយ៌ Phung QuangThanh បានសម្តែងនូវជំនឿជឿជាក់ថា ក្រសួងការពារ ជាតិកម្ពុជានិយាយដោយឡែក និងប្រទេសកម្ពុជានិយាយរួម និងរៀបចំប្រកបដោយ ជោគជ័យរាល់ព្រឹត្តការណ៌ក្នុងឆ្នាំ សន្និសិទរដ្ឋមន្រ្តីការពារ ជាតិអាស៊ានលើកទី៦។ នាយឧត្តមសេនីយ៌ Phung Quang Thanh ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក្រសួងការពារជាតិ  កងទ័ពកម្ពុជាបានបង្កលក្ខណៈងាយស្រួលឲ្យបណ្តាអង្គភាព អាជីវកម្មកងទ័ពវៀតណាមមក វិនិយោគប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា។នាយ
ឧត្តមសេនីយ៌ ទៀបាញ់ក៏វាយតម្លៃខ្ពស់ចំពោះរាល់ សកម្មភាព របស់បណ្តាអង្គភាព អាជីវកម្មកងទ័ពវៀតណាម នៅកម្ពុជា។ រដ្ឋមន្រ្តីក្រសួងការពារជាតិទាំងពីររូបក៏បាន ផ្លាស់ប្តូរអំពីកិច្ចសហប្រតិបត្តិការ ទ្វេភាគីផងដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ