វៀតណាមសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាបូរភាពរបស់អាស៊ាន

(VOVWORLD) - តាងនាមវៀតណាម លោកឯកអគ្គរដ្ឋទូត Vu Ho បានថ្លែងសុន្ទរកថាដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាបូរភាពរបស់អាស៊ាន ដែលជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាច្រើនទសវត្សរ៍របស់បណ្តាប្រទេសជាសមាជិក។
វៀតណាមសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាបូរភាពរបស់អាស៊ាន - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំនៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី២៧ ខែតុលា រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបើកកិច្ចប្រជុំពិសេសនៅលេខាធិការដ្ឋានអាស៊ាននៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM អាស៊ានបានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។ តាងនាមវៀតណាម លោកឯកអគ្គរដ្ឋទូត Vu Ho បានថ្លែងសុន្ទរកថាដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាបូរភាពរបស់អាស៊ាន ដែលជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាច្រើនទសវត្សរ៍របស់បណ្តាប្រទេសជាសមាជិក។ លោកឯកអគ្គរដ្ឋទូតក៏បានអះអាងដែរថា អាស៊ានចាំបាច់ត្រូវគោរពគោលការណ៍នានារបស់ប្លុក គោរពឯករាជ្យ អធិបតេយ្យភាព ហើយមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។ ដោយឈរលើមូលដ្ឋាននោះ វិធីអភិក្រមនឹងបញ្ហាមីយ៉ាន់ម៉ា គួរតែត្រូវបានអនុវត្តន៍ជាជំហានៗ ស៊ីសង្វាក់គ្នា ប្រកបដោយតុល្យភាពនិងតម្លាភាព។ ក្រៅពីនេះ អាស៊ានត្រូវតែក្លាយជាកម្លាំងស្នូល ដែលប្រមូលផ្តុំនិងសម្រុះសម្រួលកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីជួយប្រទេសមីយ៉ាន់ម៉ាឲ្យវិលត្រឡប់មករកភាពប្រក្រតីវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ