វៀតណាមស្ថិតក្នុងចំណោម៥ប្រទេសដែលមានចំនួនទិដ្ឋាការចូលជប៉ុនច្រើនបំផុតក្នុងឆ្នាំ២០១៥

(VOVworld)-ក្នុងចំណោមទិដ្ឋាការឆ្លងដែនចូលប្រទេសជប៉ុនក្នុងឆ្នាំ២០១៥ គឺជាង
៤លាន៧សែនលើក កើន៦៦%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ មិញហើយ
នេះជាកម្រិតខ្ពស់បំផុតតាំងពីមុនមក។ ក្នុងនោះ វៀតណាមជា ប្រទេសដែលមាន
ចំនួនទិដ្ឋាការចូលជប៉ុនឈរលំដាប់ទី៤ ក្រោយចិន ហ្វីលីពីន និងឥណ្ឌូនេស៊ី។ ហើយ
ស្ថាប័នតំណាងការទូតជប៉ុនប្រចាំនៅវៀតណាម ស្ថិត ក្នុងក្រុមតំណាងការទូតផ្តល់
ទិដ្ឋាការចូលប្រទេសជប៉ុនច្រើនបំផុតក្នុងឆ្នាំ២០១៥ ។ សរុបទៅ មានជនវៀតណាម
ចំនួន ១៨៥.៤០០នាក់ឆ្លងដែនទស្សនាប្រទេស ជប៉ុន​ក្នុងឆ្នាំ២០១៥ ក្នុងនោះមាន
ទាំងអ្នកកាន់ទិដ្ឋាការចូលប្រទេសជប៉ុនច្រើន លើក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ