វៀតណាម-សាធារណរដ្ឋឆែក៖តភ្ជាប់ឡើងវិញទំនាក់ទំនងផ្ទាល់រវាងក្រសួងយុត្តិធម៍
|
វៀតណាម-សាធារណរដ្ឋឆែក៖តភ្ជាប់ឡើងវិញទំនាក់ទំនងផ្ទាល់រវាងក្រសួងយុត្តិធម៍ (vietnamplus.vn) |
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋឆែកចាប់
ពីថ្ងៃទី២១ដល់ទី២៤កញ្ញា គណៈប្រតិភូកម្មាភិបាលក្រសួងយុត្តិធម៍វៀតណាមដឹក
នាំដោយលោករដ្ឋមន្ត្រី Ha Hung Cuong នាថ្ងៃទី២៣កញ្ញាបានជួបចរចារជាមួយ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ឆែកលោកស្រី Helena Valkova។ ភាគីទាំងពីរបានលើកច្បាស់
នូវការចាំបាច់ត្រូវតភ្ជាប់ទំនាក់ទំនងផ្ទាល់រវាងក្រសួងយុត្តិធម៍នៃប្រទេសទាំងពីរ ពិសេសគឺរវាងរដ្ឋមន្ត្រីទាំងពីររូបបន្ទាប់ពី២៥ឆ្នាំត្រូវផ្អាក។ រដ្ឋមន្ត្រីទាំងពីររូបបាន
ឯកភាពបន្តទំនើបភាវូបនីយកម្មកិច្ចព្រមព្រៀងជួយឧបត្ថម្ភយុត្តិធម៍ស្ដីពីរដ្ឋប្បវេណី
និងព្រហ្មទណ្ឌរវាងប្រទេសទាំងពីរដែលបានចុះហត្ថលេខានាឆ្នាំ១៩៨២។
នាថ្ងៃដ៏ដែលនៅទីស្ដីការសភាជាន់ទាបឆែក រដ្ឋមន្ត្រី Ha Hung Cuong បានជួប
សន្ទនាជាមួយលោក Jeronym Tejc ប្រធានគណៈកម្មាធិការច្បាប់និងរដ្ឋធម្មនុញ្ញ
សភាជាន់ទាបឆែកនិងលោក Miroslav Antl ប្រធានគណៈកម្មាធិការច្បាប់និងរដ្ឋ
ធម្មនុញ្ញព្រឹទ្ធសភាឆែក ចែករំលែកបទពិសោធន៍ក្នុងបណ្ដាបញ្ហាយុត្តិធម៍៕