វៀតណាមស្នើឱ្យ G20 បន្តផ្តោតលើការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

(VOVWORLD) - អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Do Hung Viet នាថ្ងៃទី ២៣ ខែកញ្ញា បានចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃក្រុមអភិបាលកិច្ចសកល ដែលត្រូវបានគេស្គាល់ថាជាក្រុម 3G ដែលប្រារព្ធឡើងនៅខាងក្រៅសប្តាហ៍កំពូលនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៩ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

វៀតណាមស្នើឱ្យ G20 បន្តផ្តោតលើការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមអភិបាលកិច្ចសកល (រូបថត៖ VOV-Washington)

សន្និសីទនេះបានទាក់ទាញការចូលរួមរបស់រដ្ឋមន្ត្រីនៃប្រទេស G20 ចំនួន ៣ រួមមាន ឥណ្ឌា ប្រេស៊ីល អាហ្រ្វិកខាងត្បូង រួមទាំងរដ្ឋមន្ត្រី និងតំណាងជាន់ខ្ពស់ជាច្រើនមកពីប្រទេសសមាជិកចំនួន ៣០ នៃក្រុម 3G។ សន្និសិទបានអនុម័តសេចក្តីប្រកាសព័ត៌មានរបស់ក្រុម ដោយអំពាវនាវឱ្យប្រទេសនានាបោះបង់ភាពខុសប្លែកគ្នានិងធ្វើការឆ្ពោះទៅរកប្រព័ន្ធអភិបាលកិច្ចសកលដោយបើកចំហនិងតម្លាភាព។

ថ្លែងមតិក្នុងសន្និសីទ អនុរដ្ឋមន្ត្រី លោក Do Hung Viet បានសម្តែងការគាំទ្រចំពោះប្រទេសប្រេស៊ីលក្នុងនាមជាប្រធាន G20 ក្នុងឆ្នាំ ២០២៤ ជាពិសេសគឺអាទិភាពនៃការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្កើនសម្លេង និងផលប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍នៅអឌ្ឍគោលខាងត្បូង។ លោកអនុរដ្ឋមន្ត្រីបានស្នើឲ្យ G20 បន្តផ្តោតលើការខិតខំប្រឹងប្រែងជាអាទិភាព ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដែលប្រទេស G20 ត្រូវការនាំមុខគេក្នុងការកាត់បន្ថយការបំភាយឧស្ម័ន្ធ គាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការសម្របខ្លួន និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ លោកអនុរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការជំរុញការកែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកល ដោយឈរលើមូលដ្ឋាននៃការធានាឱ្យមានភាពយុត្តិធម៌ ប្រកបដោយបរិយាប័ន្ន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ