|
វៀតណាមស្វែងរកឱកាសជំរុញការវិនិយោគចូលមកមីយ៉ាន់ម៉ា(TTXVN) |
(VOV)_នាថ្ងៃទី ១៥ កក្កដា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមបណ្ដាវិនិយោគិន វៀតណាម (AVIM) បានរួមសហការជាមួយធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម
(BIDV) រៀបចំសិក្ខាសាលា ស្ដីពី÷សក្ដានុភាព ឱកាសវិនិយោគចូលមីយ៉ាន់ម៉ា។ គោល ដៅរបស់សិក្ខាសាលាលើកនេះ គឺសំដៅផ្លាស់ប្តូរព័ត៍មាន បូកសរុបស្ថានភាពសហប្រតិ
បត្តិការសេដ្ឋកិច្ចឡើងវិញរវាងសហគមន៍អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ក្នុងរយះ
ពេលកន្លងទៅ និងជំរុញសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្ម ក្នុងរយះពេលខាងមុខនេះ។
លោក Tran Bac Ha នាយក BIDV និងជាប្រធាន AVIM បានអោយដឹងថា÷ រហូតមក ដល់ពេលនេះ AVIM ជាចំណុចផ្សាភ្ជាប់ រៀបចំក្រុមការងារជាង៥០ ជាមួយអង្គ ភាពអា
ជីវ កម្មចំនួនជិត១៥០០អង្គភាព ទៅស្រាវជ្រាវទីផ្សារ និងជួបធ្វើការជាមួយបណ្ដាស្ថាប័ន
សមត្ថកិច្ច របស់មីយ៉ាន់ម៉ា។
ដើម្បីជំរុញបណ្ដាសកម្មភាពវិនិយោគពាណិជ្ជកម្មរបស់វៀតណាមចូលមកមី យ៉ានម៉ា នៅសិក្ខាសាលាលើកនេះ សហគមន៍អង្គភាពអាជីវកម្មវៀតណាមបានស្នើ រដ្ឋាភិបាល
មីយ៉ាន់ម៉ា មានសេចក្ដីកំណត់អំពីការណែនាំព្រមៗគ្នាក្នុងការអនុវត្តច្បាប់វិនិយោគថ្មីយ៉ាងឆាប់ៗ ដើម្បីអង្គភាពអាជីវកម្មបរទេសនិយាយរួម និងអង្គភាពអាជីវកម្មវៀតណាមនិយាយដោយឡែក យល់ច្បាស់ ក្តាប់ជាប់ និងលាតត្រដាងអនុវត្តន៍៕