វៀតណាមសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិអំពីសមភាពភេទនិងការពារបរិស្ថាន
|
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc |
(VOV)_នាថ្ងៃទី១៧មិថុនា អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc
Thinh និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុង Praha របស់សាធារណរដ្ឋឆែក បានវិលត្រឡប់មកប្រទេសវិញ បញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសប៉ូឡួញ
ស្វីស និងឆែក។ វាយតំលៃអំពីលទ្ធផលដំណើរទស្សនកិច្ចលើកនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc បានអោយដឹងថា៖គណៈប្រតិភូវៀតណាម
បានចូលរួមយ៉ាងសកម្មសកម្មភាពទាំងឡាយរបស់សន្និសីទកំពូលនារីទូទាំងពិភព
លោក នៅ Vacsava ឧទ្ទេសនាមជាមួយមិត្តភក្តិអន្តរជាតិអំពីគោលនយោបាយមុន
ក៏ដូចជាក្រោយ របស់បក្ស និងរដ្ឋវៀតណាម អំពីសមភាពភេទ ជំរុញវឌ្ឍនភាពរបស់
នារី រួមនាទីនិងការរួមវិភាគទានរបស់នារីវៀតណាមចំពោះបុព្វហេតុកសាងនិងអ
ភិវឌ្ឍន៍ប្រទេសជាតិ៕