វៀតណាម-ហ្វីលីពីនអះអាងថា៖យកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី
|
វៀតណាម-ហ្វីលីពីនអះអាងថា៖យកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី |
(VOV)_បន្ទាប់ពីពិធីបើកសន្និសីទកំពូលអាស៊ាន ទី២៨-២៩ នារសៀលថ្ងៃទី៦កញ្ញា
នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc
បានមានជំនួបសន្ទនាជាមួយ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Durterte ។ នៅ
ក្នុងជំនួបនេះ ភាគីទាំងពីរបានអះអាងយកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រតិ
បត្តិការដៃគូយុទ្ធសាស្ត្រ រវាងវៀតណាមនិងហ្វីលីពីន ហើយសម្ដែងនូវការពេញចិត្តចំពោះ
ជំហានអភិវឌ្ឍន៍ខ្លាំងក្លា របស់ប្រទេសទាំងពីរ លើគ្រប់វិស័យ។ ថ្នាក់ដឹកនាំទាំងពីររូបក៏
បានអះអាងនូវសារសំខាន់ក្នុងការរក្សាសន្តិភាព សន្តិសុខ ជំរុញកិច្ចសហប្រតិបត្តិការ
នៅសមុទ្រខាងកើត ដោះស្រាយជំលោះដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ
និងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ នាឆ្នាំ ១៩៨២៕