វៀតណាមឡាវនិងកម្ពុជាសហប្រតិបត្តិការជួយឧបត្ថម្ភតំបន់ត្រីកោណអភិវឌ្ឍន៍
(VOV)_ពីថ្ងៃទី ២៣ដល់ថ្ងៃទី ២៦ មេសា គណះប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំ
ដោយលោកTran Van Hang ប្រធានគណះកម្មាធិការកិច្ចការបរទេស រដ្ឋសភាវៀត ណាមបានអញ្ជើញទៅចូលរួមសន្និសីទ លើកទី៥នៃគណះកម្មាធិការកិច្ចការបរទេស
នៃរដ្ឋសភាប្រទេសកម្ពុជា-ឡាវនិងវៀតណាម (CLV) អំពី” តួនាទីរបស់រដ្ឋសភាក្នុងការជួយឧបត្ថម្ភតំបន់ត្រីកោណអភិវឌ្ឍន៍” ត្រូវបានប្រារព្វឡើងនៅខេត្ត មណ្ឌលគីរី
( កម្ពុជា)។ សន្និសីទបានពិភាក្សានិងផ្លាស់ប្តូរមតិជាច្រើន អំពីវិស័យផ្សេងៗ សំដៅ ជំរុញការអភិវឌ្ឍន៍របស់ តំបន់ត្រីកោណអភិវឌ្ឍន៍ CLV។ សន្នសីទក៏បានឯកភាព គាំទ្ររដ្ឋាភិបាល និងបណ្ដាខេត្តនៃប្រទេសទាំង៣ ក្នុងការព្រមប្រៀងអភិវឌ្ឍន៍ផ្នែក
ឧស្សាហកម្មកៅស៊ូ និងត្រូវបានចាត់ទុកជាអាទិភាពមួយក្នុងចំណោមអាទិភាពក្នុង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងបី ជំរុញការបង្កើតបណ្ដាសាលាបណ្ដុះ បណ្ដាលវិជ្ជាជីវះ សំរាប់ តំបន់ត្រីកោណអភិវឌ្ឍន៍ CLVនេះ៕
|
វៀតណាមឡាវនិងកម្ពុជាសហប្រតិបត្តិការជួយឧបត្ថម្ភតំបន់ត្រីកោណអភិវឌ្ឍន៍(internet) |