វៀតណាម-ឡាវឯកភាពលើផែនការគ្រប់គ្រងព្រំដែនសំរាប់ឆ្នាំ២០១៥

វៀតណាម-ឡាវឯកភាពលើផែនការគ្រប់គ្រងព្រំដែនសំរាប់ឆ្នាំ២០១៥ - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំនេះ

(VOVworld) - ចាប់ពីថ្ងៃទី១០ កុម្ភៈ នៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវបានប្រព្រឹត្តទៅ កិច្ចប្រជុំជាប្រចាំលើកទី២៤រវាងគណៈប្រតិភូព្រំដែនវៀតណាមនិងគណៈប្រតិភូ
ព្រំដែនឡាវ។ភាគីទាំង២វាយតំលៃស្ថានភាពសហការក្នុងការងារគ្រប់គ្រងព្រំដែន ជាពិសេសគឺការអនុវត្តកិច្ចព្រមព្រៀងស្ដីពីនីតិវិធីព្រំដែនជាតិវៀតណាម-ឡាវ ការ
លាតត្រដាងអនុវត្តគំរោងការណ៍កែលំអរប្រព័ន្ធបង្គោលព្រំដែនវៀតណាម- ឡាវ កិច្ចព្រមព្រៀងថ្នាក់រដ្ឋាភិបាលអំពីការដោះស្រាយបញ្ហាជនចំណាកស្រុក ដោយ
សេរីនិងរៀបការឥតខាន់ស្លាក្នុងតំបន់ព្រំដែននៃប្រទេសទាំង២ និងកិច្ចសហប្រតិ បតិ្តការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតំបន់ព្រំដែនវៀតណាម-ឡាវ។ភាគីទាំង២ក៏បាន
ឯកភាពលើផែនការ ទិសដៅនិងវិធានការសំដៅអនុវត្តល្អថែមទៀតនូវការងារ គ្រប់គ្រងព្រំដែនក្នុងឆ្នាំ២០១៥នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ