វៀតណាម-អៀកឡង់ជំរុញទំនាក់ទំនងសហប្រតិបត្តការទ្វេភាគីលើវិស័យជាច្រើន
|
វៀតណាម-អៀកឡង់ជំរុញទំនាក់ទំនងសហប្រតិបត្តការទ្វេភាគីលើវិស័យជាច្រើន (VNP) |
Vovworld-នាព្រឹកថ្ងៃទី៤វិច្ឆិកានៅវិមានប្រធានរដ្ឋ បានប្រព្រឹត្តទៅពិធីទទួល
ជាផ្លូវការប្រធានាធិបតីសាធារណៈរដ្ឋអៀកឡង់លោក Olafur Ragnar និងលោក
ជំទាវមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៣ដល់៦វិច្ឆិកាតាម
សេចក្តីអញ្ចើញរបស់ប្រធានរដ្ឋលោក Truong Tan Sang។ នៅការចរចារបន្ទាប់ពីពិធី
ទទួល ថ្នាក់ដឹកនាំទាំងពីររូបបានពិភាគ្សាអំពីដំណោះស្រាយសំដៅជំរុញទំនាក់ទំនង
ទ្វេភាគីអាជីវកម្មប្រៀបខ្លាំងនិងសក្ដានុភាពសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច
វិទ្យាសាស្ត្របច្ចេកវិទ្យាអប់រំបង្កលក្ខណៈសំរាប់អង្គភាពអាជីវកម្មនៃភាគីទាំងពីរ
ស្វែងយល់និងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគជំរុញបញ្ចប់ការ
ចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងប្លុកពាណិជ្ជកម្មសេរី
ទ្វីបអឺរ៉ុប (EFTA)។
នេះជាដំណើរទស្សនកិច្ចនៅវៀតណាមជាលើកដំបូងហើយរបស់លោក Olafur
Ragnar លើឋានៈប្រធានាធិបតីសាធារណៈរដ្ឋអៀកឡង់។ ដំណើរទស្សនកិច្ចជា
ព្រឹត្តិការណ៍នយោបាយសំខាន់កត់សម្គាល់របត់ថ្មីក្នុងទំនាក់ទំនងទ្វេភាគីនិងអះអាង
ការប្តេជ្ញារបស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរធ្វើឲ្យស៊ីជម្រៅទំនាក់ទំនង
វៀតណាម-អៀកឡង់៕