វៀតណាម-អង់គ្លេសចុះហត្ថលេខា លើផែនការធ្វើសកម្មភាព វៀតណាម-អងគ្លេស 2012
(VOV) /  
|
ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអង់គ្លេស និងអៀក់ឡង់ខាងជើង Vu Quang Minh និងរដ្ឋលេខាធិការក្រសួងការបរទេស អង់គ្លេស Jeremy Browne នៅពិធីចុះហត្ថលេខា (http://www.vietnamplus.vn) |
នាថ្ងៃទី២៧មិនា នៅទីក្រុងឡុង អង់គ្លេស ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអង់គ្លេស និងអៀក់ឡង់ខាងជើង Vu Quang Minh និងរដ្ឋលេខាធិការក្រសួងការបរទេស អង់គ្លេស Jeremy Browne បានចុះហត្ថលេខា លើផែនការធ្វើសកម្មភាព វៀតណាម-អងគ្លេស 2012 សំដៅបន្តអនុវត្ត សេចក្ដីប្រកាសរួម អំពីការបង្កើតទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ។ នៅពិធីចុះហត្ថលេខានេះ ភាគីទាំងពីរបានឯកភាពថា អនុវត្តជាក់ស្ដែង បណ្ដាខ្លឹមសារនៅក្នុងផែនការធ្វើសកម្មភាព នាំទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រវៀតណាម -អង់គ្លេស ចូលក្នុងជីវភាពរស់នៅប្រកបដោយជាក់ស្ដែង។
អំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរបានឯកភាពថាខំប្រឹងប្រែងទទួលអោយបានតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីចំនួន ៤ពាន់លាន USD និងទាក់ទាញទុនវិនិយោគរបស់អង់គ្លេសចូលវៀតណាមក្នុងឆ្នាំ 2013 ប្រមាណ៣ពាន់លាន USD។
ក្នុងវិស័យអភិវឌ្ឈន៏សេដ្ឋកិច្ច -សង្គមកិច្ច វៀតណាមនិងអង់គ្លេស នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ រវាងបណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធ និងបណ្ដាប្រទេសកំពូងអភិវឌ្ឈន៏ តាមបណ្ដាបទពិសោធន៏ របស់វៀតណាម។
អង់គ្លេសគាំទ្រវៀតណាម មានតួនាទីធំជាង ក្នុងបណ្ដាការចរចារអន្តរជាតិ អំពីការផ្លាស់ប្តូរអាកាសធាតុ តាមការកសាងសមត្ថភាពនិងបណ្ដុះបណ្ដាល៕
-VOV