វៀតណាម-អង់គ្លេសបង្កើនកិច្ចសហប្រតិបត្តិការពហុវិស័យ អនុវត្តន៍កិច្ច ព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី
(VOVWORLD) - នារសៀលថ្ងៃទី៣០ កញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសម្ដែងការ គួរសមជាមួយរដ្ឋមន្រ្តីការបរទេសនិងអភិវឌ្ឍអង់គ្លេសលោក Dominic Raab ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ កញ្ញា។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc (ខាងស្ដាំ) អញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយលោករដ្ឋមន្រ្តីអង់គ្លេស Dominic Raab។ (រូបថត៖ TTXVN) |
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា អង់គ្លេស ជាដៃគូដ៏សែនសំខាន់របស់វៀតណាមនៅអឺរ៉ុបនិងលើពិភពលោក ហើយក៏ ជាដៃគូពាណិជ្ជកម្មធំរបស់វៀតណាមនៅអឺរ៉ុបផងដែរ។ លោកនាយករដ្ឋ មន្រ្តីបានស្នើរឲ្យភាគីទាំងពីរបញ្ចប់ជំនួបចរចាឲ្យបានឆាប់ៗ ឆ្ពោះទៅចុះហត្ថ លេខានិងដាក់ឲ្យអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី សំដៅក្ដាប់យក ឱកាសសហប្រតិបត្តិការ ជួយសម្រួលដល់ការស្ដារកំណើនឡើងវិញនៃ ប្រទេសទាំងពីរក្រោយពីជម្ងឺរាតត្បាត។
ជាការឆ្លើយតប លោករដ្ឋមន្រ្តី Dominic Raab បានអះអាងថា អង់គ្លេសយកចិត្តទុកដាក់ពិសេសហើយមានគោលបំណងចង់បង្កើនកិច្ច សហប្រតិបត្តិការទ្វេភាគីជាមួយវៀតណាម សហការយ៉ាងស្អិតរមួតជាមួយ វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអង់គ្លេសជាមួយតំបន់ ក៏ដូចជាក្នុងការដោះស្រាយបញ្ហាសកលជាបន្ទាន់ផងដែរ។ លោករដ្ឋមន្រ្តី បានសម្ដែងនូវគោលបំណងចង់ឲ្យភាគីទាំងពីរសហការគ្នាដើម្បីត្រៀមរៀបចំឲ្យកិច្ចប្រជុំជាន់ខ្ពស់អង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (COP 26) នៅអង់គ្លេសនាឆ្នាំ២០២១ ព្រមទាំងអះអាងថាអង់គ្លេសគាំទ្រ ចំពោះទស្សនៈរបស់វៀតណាមនិងអាស៊ានស្ដីពីការខិតខំប្រឹងប្រែងរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ ដោះស្រាយជម្លោះដោយសន្តិវិធី គោរពច្បាប់ អន្តរជាតិជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២នៅក្នុងតំបន់។
នារសៀលថ្ងៃដដែល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏ បានអញ្ជើញទទួលជួបសវនាការជាមួយលោក Greg Hands អនុរដ្ឋមន្រ្តី ពាណិជ្ជកម្មអង់គ្លេសនិងលោក Ian Raymond Hatton ប្រធានសម្ព័ន្ធក្រុម ហ៊ុន Enterprize Energy (អង់គ្លេស) ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចការ ងារនៅវៀតណាមដើម្បីពន្លឿនគម្រោងការណ៍អគ្គីសនីដើរដោយខ្យល់នៅលំហរសមុទ្រខេត្ត Binh Thuan។
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា រដ្ឋាភិបាលវៀត ណាមជានិច្ចកាលផ្ទៀងស្ដាប់ ចែករំលែក និងបង្កលក្ខណៈងាយស្រួល សម្រាប់វិនិយោគិនបរទេសមកបណ្ដាក់ទុននៅវៀតណាម ជាពិសេសគឺ ចំពោះគម្រោងការណ៍ធំៗ ដែលស្និទ្ធស្នាលជាមួយបរិស្ថាន ហើយអនុវត្តវិទ្យា សាស្ត្របច្ចេកទេសជឿនលឿនដូចនឹងគម្រោងការណ៍អគ្គីសនីដើរដោយ ខ្យល់នៅលំហរសមុទ្រ Ke Ga៕