វៀតណាម-អង់ហ្គោឡា៖ បង្កើននិងពង្រីកកិច្ចសហប្រតិបត្តិការ
(VOVWORLD) - រដ្ឋមន្រ្តីការបរទេស ទាំងពីររូបបានអះអាងថា ប្រទេសទាំងពីរនឹងបន្តសហប្រតិបត្តិការគ្នាយ៉ាងស្អិត រមួតដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងនយោបាយ-ការទូត ព្រម ទាំងបង្កើននិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ជា ពិសេសគឺពាណិជ្ជកម្ម វិនិយោគ កសិកម្ម សុខាភិបាល និងអប់រំ។
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh។ (រូបថត៖ congly.vn) |
ក្នុងឱកាសរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-អង់ហ្គោឡា (ថ្ងៃទី១២ វិច្ឆិកា ឆ្នាំ១៩៧៥ - ថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២០) នារសៀលថ្ងៃទី២៣ វិច្ឆិកា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ រដ្ឋមន្រ្តីការបរទេសអង់ហ្គោឡាលោក Téte Antonio។ រដ្ឋមន្រ្តីការបរទេស ទាំងពីររូបបានអះអាងថា ប្រទេសទាំងពីរនឹងបន្តសហប្រតិបត្តិការគ្នាយ៉ាងស្អិត រមួតដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងនយោបាយ-ការទូត ព្រម ទាំងបង្កើននិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ជា ពិសេសគឺពាណិជ្ជកម្ម វិនិយោគ កសិកម្ម សុខាភិបាល និងអប់រំ។ ពាក់ព័ន្ធ ដល់កិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគីនានា ប្រទេសទាំងពីរបាន សម្ដែងនូវការពេញចិត្តហើយសន្យានឹងបន្តការគាំទ្រគ្នាទៅវិញទៅមក ជា ពិសេសគឺនៅអង្គការសហប្រជាជាតិ៕