វៀតណាមអនុវត្តគ្រប់វិធានការចាំបាច់ដើម្បីទទប់ស្កាត់មេរោគរាតក្បាត Ebola បណ្ដាលឡើង
|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ធ្វើអធិបតីច្ចប្រជុំ(រូបថតVietnam.net) |
(VOV)_នាព្រឹកថ្ងៃទី៩សីហា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan
Dung ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានមានកិច្ចប្រជុំបន្ទាន់ជាមួយបណ្ដាក្រសួង ស្ថាប័ន ដើម្បីស្ដាប់របាយការណ៍ បញ្ជាណែនាំគ្រប់វិធាន ការដើម្បីទប់ស្កាត់មេរោគរាតក្បាត Ebola បណ្ដាលឡើង។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ទៅលើគ្រោះថ្នាក់របស់ វីរុស Ebola និងសំណូមពរផ្នែកសុខាភិបាល គ្រប់ក្រសួង ស្ថាប័នទាក់ទិននានា និងបណ្ដាតំបន់ត្រូវខំប្រឹងប្រែងយ៉ាងខ្ពស់បំផុត ម្ចាស់ការ សកម្មអនុវត្តរាល់វិធានការ
ដើម្បីទប់ស្កាត់ មិនទុកអោយ វីរុស Ebolaឆ្លងចូលវៀតណាម។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានបញ្ជាណែនាំក្រសួងសុខាភិបាលត្រូវរួមសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខាភិបាលពិភពលោក ដើម្បីក្តាប់ជាប់
សភាពការណ៍នៃអាសន្នរោគនេះដែរ៕