វៀតណាមអំពាវនាវឲ្យការពារប្រជាជន ដោះស្រាយការសាកល្បងនានារបស់ម៉ាលីនៅក្រុមប្រឹក្សាសន្តិសុខ

(VOVWORLD) - នាថ្ងៃទី១១មិថុនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើក កិច្ចប្រជុំតាមអនឡាញដើម្បីពិភាក្សាអំពីស្ថានភាពនៅម៉ាលីក្រោមអធិបតី ភាពរបស់រដ្ឋមន្រ្តីការបរទេសបារាំង។
វៀតណាមអំពាវនាវឲ្យការពារប្រជាជន ដោះស្រាយការសាកល្បងនានារបស់ម៉ាលីនៅក្រុមប្រឹក្សាសន្តិសុខ - ảnh 1តំណាងនៃបណ្ដាប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខចូលរួមកិច្ចប្រជុំតាមអនឡាញអំពិស្ថានភាពនៅម៉ាលី (រូបថត៖ VOV) 

ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខភាគច្រើនបានអំពាវនាវឲ្យអនុវត្តវិធីអភិក្រមគ្រប់ជ្រុងជ្រោយ រួមមានការអភិវឌ្ឍប្រកបដោយចីរភាព លើក កំពស់តួនាទីរបស់នារីនិងយុវជន ដោះស្រាយតម្រូវការចាំបាច់ ការពារសុវត្ថិ ភាពសម្រាប់ប្រជាជននៅម៉ាលី ព្រមទាំងផ្ដោតទៅលើការប្រយុទ្ធប្រឆាំង ភេរវកម្មទៀតផង។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀត ណាមប្រចាំអង្គការសហប្រជាជាតិបានសម្ដែងនូវការព្រួយបារម្ភចំពោះ ករណីវាយប្រហារដោយភេរវកម្មនានាដែលបណ្ដាលឲ្យមនុស្សជាច្រើននាក់បានស្លាប់នៅភាគកណ្ដាលនិងភាគខាងជើងម៉ាលី ក៏ដូចជាករណីរំលោភ បំពានទៅលើប្រជាជននិងស្ថានភាពមនុស្សធម៌នៅម៉ាលីផងដែរ។ លោក ឯកអគ្គរដ្ឋទូតវៀតណាមបានអំពាវនាវឲ្យការពារប្រជាជន ជាពិសេសគឺនារី និងកុមារ ព្រមទាំងសង្កត់ធ្ងន់ថា ការដោះស្រាយយ៉ាងហ្មត់ចត់នូវបញ្ហានានា នៅម៉ាលីមានអត្ថន័យដ៏សំខាន់ក្នុងការដោះស្រាយការសាកល្បងនៅតំបន់ Sahel ផងដែរ។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ក៏បានគាំទ្រលើការ ពន្យាពេលអាណត្តិរបស់ក្រុមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជា ជាតិប្រចាំនៅម៉ាលីឲ្យអូសបន្លាយ១២ខែបន្ថែមទៀត ក៏ដូចជាអំពាវនាវឲ្យ អង្គការសហប្រជាជាតិនិងដៃគូអន្តរជាតិផ្សេងៗទៀតបន្តជួយឧបត្ថម្ភម៉ាលី ក្នុងការប្រយុទ្ធប្រឆាំងជំងឺ Covid-19 និងអនុវត្តសកម្មភាពមនុស្សធម៌ឲ្យ បានរលូនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ