វៀតណាមអំពាវនាវឲ្យបង្កើតវេទិកាសកលដើម្បីចែករំលែកបទពិសោធន៍និងលើកកម្ពស់បច្ចេកវិទ្យាបៃតង

(VOVWORLD) - នៅថ្ងៃទី ១៤ ខែតុលា និងថ្ងៃទី ១៥ ខែតុលា នៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក គណៈកម្មា ធិការទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសម័យប្រជុំលើកទី ៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំពិភាក្សាស្តីពីការប្រែប្រួលអាកាសធាតុ បរិស្ថាន ជីវចម្រុះ។

វៀតណាមអំពាវនាវឲ្យបង្កើតវេទិកាសកលដើម្បីចែករំលែកបទពិសោធន៍និងលើកកម្ពស់បច្ចេកវិទ្យាបៃតង - ảnh 1ឯកអគ្គរដ្ឋទូត Nguyen Hoang Nguyen អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ VOV)

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Nguyen Hoang Nguyen អនុប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលជាង ៨០% នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺហួសពីកាលកំណត់ បណ្តាប្រទេសនានាត្រូវខិតខំប្រឹងប្រែងអនុវត្តឱ្យបានពេញលេញការប្តេជ្ញាចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូល SDG (២០២៣) និងកិច្ចប្រជុំកំពូលអនាគត (២០២៤) ដើម្បីទទួលបានការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ឲ្យបន្តដំណើការ។ អនុប្រធានគណៈប្រតិភូវៀតណាមបានស្នើនូវបញ្ហាមួយចំនួនដែលអង្គការសហប្រជាជាតិ និងប្រទេសនានាត្រូវផ្តល់អាទិភាពសម្រាប់ការជំរុញនាពេលខាងមុខ។ មួយគឺ ពង្រឹងសកម្មភាពអាកាសធាតុនៅកម្រិតពិភពលោក ថ្នាក់តំបន់និងថ្នាក់ជាតិ; អំពាវនាវឱ្យដៃគូអភិវឌ្ឍន៍បង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីឱ្យប្រទេសកំពុងអភិវឌ្ឍន៍មានធនធានគ្រប់គ្រាន់ដើម្បីអនុវត្តរាល់ការប្តេជ្ញាចិត្តពាក់ព័ន្ធ។ ទីពីរគឺការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តក្របខ័ណ្ឌជីវចម្រុះសកលគុនមីង-ម៉ុងត្រេអាល់ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងយុទ្ធសាស្ត្រ និងកម្មវិធីជាតិសមស្រប។ ទី៣ គឺបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីការពារបរិស្ថាន ដោះស្រាយការបំពុល និងជំរុញបញ្ចប់ការតាក់តែងកិច្ចព្រមព្រៀងអន្តរជាតិស្តីពីការទប់ស្កាត់កាកសំណល់ប្លាស្ទិកនៅឆ្នាំ២០២៤។

លោកឯកអគ្គរដ្ឋទូត Nguyen Hoang Nguyen បានអះអាងថា វៀតណាមនឹងបន្តផ្តល់អាទិភាពអនុវត្តការប្តេជ្ញាអំពីអាកាសធាតុ រួមទាំងគោលដៅបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ