វៀតណាម-អាមេរិកជំរុញកិច្ចសហប្រតិបត្តិការអប់រំ
(VOVWORLD) - កាលពីថ្ងៃទី ១២ មេសា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Nguyen Quoc Dung បានអញ្ជើញមកជួបសំណេះ សំណាលជាមួយសាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ Virginia (UVA) រដ្ឋ Virginia សហរដ្ឋអាមេរិក។
លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung ថ្លែងនៅសាកលវិទ្យាល័យ Virginia។
(រូបថត៖ TTXVN) |
កិច្ចសន្ទនានេះគឺជាផ្នែកមួយនៃសកម្មភាព “កិច្ចសន្ទនាជាមួយឯកអគ្គរដ្ឋទូត” របស់មជ្ឈ មណ្ឌលនយោបាយវិជ្ជា សាកលវិទ្យាល័យ Virginia ដែលទាក់ទាញការចូលរួមពី សាស្ត្រាចារ្យ គ្រូបង្រៀន និងនិស្សិតជិត ២០០នាក់ តាមទម្រង់ផ្ទាល់ផងនិងតាម អ៊ីនធឺណិតផង។ នៅទីនេះ លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung បានរំលេចនូវ សមិទ្ធិផលសេដ្ឋកិច្ចសង្គមសំខាន់ៗរបស់វៀតណាម សក្ដានុពលរបស់ប្រទេសជាតិ ក៏ដូចជាគោលនយោបាយកិច្ចការបរទេស និងទំនាក់ទំនងការបរទេសបើកចំហ ឋានៈ កាន់តែខ្ពស់របស់វៀតណាមនៅក្នុងតំបន់និងលើឆាកអន្តរជាតិ។ ជាពិសេស លោកឯក អគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើវឌ្ឍនភាពនៃទំនាក់ទំនងវៀតណាម-អាមេរិក ក្រោយរយៈ ពេល ២៨ឆ្នាំនៃការធ្វើប្រក្រតីភាពទំនាក់ទំនង (១៩៩៥-២០២៣) និងក្នុងឱកាសខួប លើកទី១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ (២០១៣-២០២៣) ផងដែរ។
ក្នុងឱកាសនេះដែរ លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung ក៏បានជួបធ្វើការ ជាមួយបណ្ដាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Virginia ដើម្បីពិភាក្សាអំពីកាលានុវត្ត ភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងសាកលវិទ្យាល័យ Virginia និង មូលដ្ឋានអប់រំនៅវៀតណាម ជាពិសេសការផ្លាស់ប្តូរនិស្សិតរវាងប្រទេសទាំងពីរ៕