វៀតណាម-អាល់ហេ្សរីប្រជុំពិគ្រោះយោបល់នយោបាយលើកទី២

វៀតណាម-អាល់ហេ្សរីប្រជុំពិគ្រោះយោបល់នយោបាយលើកទី២ - ảnh 1
កិច្ចប្រជុំលើកទី១០ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-អាលហ្សេរី
បានបើកនាខែមករាកន្លងទៅ (រូបថតៈ TTXVN)


(VOVworld)-អនុវត្តន៍កិច្ចព្រមព្រៀងរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរកិច្ច
ប្រជុំពិគ្រោះយោបល់លើកទី២រវាងវៀតណាមនិងអាល់ហេ្សរីបានបើកនាថ្ងៃទី ៣០
មិនានៅរដ្ឋធានី Algiers របស់អាល់ហ្សរី។ គណៈប្រតិភូវៀតណាមដឹកនាំ ដោយ
អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោកស្រី Nguyen Phuong Nga រីឯគណៈប្រតិភូ អាល់
ហ្សរីដឹកនាំដោយអគ្គលេខាធិការក្រសួងការបរទេស លោក៣៤Abdelhamid Senouci
Bereksi ។ នៅទីនេះ ភាគីទាំងពីរបានជូនដំណឹងទៅវិញទៅមកអំពីស្ថានភាពនយោ
បាយ សេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ ព្រមទាំងផ្លាស់ប្តូរស៊ីជំរៅថែមទៀតអំពី
រាល់វិធានការ សំដៅជម្រុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ នាពេលខាង
មុខ។ វៀតណាមនិងអាល់ហ្សរីបានព្រមព្រៀងគ្នាផ្លាស់ប្តូរគណៈប្រ តិភូគ្រប់ជាន់
ថ្នាក់ និងបើកទូលាយការជួបប្រាស្រ័យរវាងបណ្តាអង្គភាពអាជីវកម្ម ។ ភាគីទាំង
ពីរបានឯកភាពសហការ និងគាំទ្រគ្នាទៅវិញទៅមកលើបណ្តាវេទិការ អន្តរជាតិ រួមទាំងផ្លាស់ប្តូរយោបល់អំពីបណ្តាបញ្ហាតំបន់និងអន្តរជាតិដែលយក​ចិត្តទុកដាក់
ដូចគ្នា។

        ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច លោកស្រី Nguyen Phuong Nga បានមក
សម្តែងការគួរសមរដ្ឋមន្រ្តីការបរទេសអាល់ហ្សរី Lamtame Lamamra៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ