វៀតណាមអះអាងកិច្ចសន្យាធានានិងជំរុញសិទ្ធិមនុស្ស
|
វៀតណាមអះអាងកិច្ចសន្យាធានានិងជំរុញសិទ្ធិមនុស្ស |
Vovworld-នៅក្រុង New York នាថ្ងៃទី៣០តុលាគណៈកម្មាធិការទទួលបន្ទុក
បញ្ហាវប្បធម៍សង្គមនិងមនុស្សធម៍នៃមហាសន្និបាតអ.ស.បនីតិកាលទី៧០បន្ត
ពិភាគ្សាលើប្រធានបទជំរុញនិងធានាសិទ្ធិមនុស្ស។ ថ្លែងមតិនៅកិច្ចប្រជុំនេះ
ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានក្រុមតំណាងវៀតណាមប្រចាំនៅអ.ស.ប
បានឧទ្ទេសនាមគោលនយោបាយនិងសិទ្ធិលេចធ្លោរបស់វៀតណាមក្នុងវិស័យ
ធានាសិទ្ធិមនុស្សនិងសង្កត់ធ្ងន់ថា វៀតណាមគោរពកិច្ចសហប្រតិបត្តិការនិង
សន្ទនានិងអះអាងវៀតណាមជាមួយតួនាទីជាសមាជិកមានការទទួលខុសត្រូវ
របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនឹងសហការជិតស្និទ្ធជាមួយបណ្ដាប្រទេសដៃគូក្នុង
ការជំរុញនិងធានាសិទ្ធិមនុស្សលើក្របខ័ណ្ឌសកលលោក។។ ឯកអគ្គរដ្ឋទូត Nguyen
Phuong Nga បានចាត់ទុកថា សហគមន៍អន្តរជាតិត្រូវខំប្រឹងប្រែងដើម្បីធានាសន្តិភាព
ស្ថិរភាពនិងអភិវដ្ឍន៍ដ៏និរន្តរភាពជាគ្រឹះស្ថានសំរាប់ការជំរុញនិងធានាសិទ្ធិមនុស្ស
ទន្ទឹមនឹងនោះកត់សម្គាល់តួនាទីរបស់អ.ស.បក្នុងការជំរុញកិច្ចសហប្រតិបត្តិការនិង
សន្ទនារវាងបណ្ដាប្រទេសក្នុងបញ្ហានេះ៕