វៀតណាមអះអាងថា រាល់ជម្លោះត្រូវបានដោះស្រាយដោយឈរ​លើមូលដ្ឋាន​នៃការគោរព​ច្បាប់អន្តរជាតិ

(VOVWORLD) - សម័យប្រជុំពេញអង្គ និងបិទបញ្ចប់កិច្ចប្រជុំលើកទី ៣០ នៃបណ្ដាប្រទេសជាសមាជិក អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ បានប្រព្រឹត្តិទៅនាថ្ងៃទី ៩ ខែធ្នូ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ( សហរដ្ឋអាមេរិក) ដោយមានការចូលរួមរបស់ប្រទេសជាសមាជិកប្រមាណ ១២០ ។
វៀតណាមអះអាងថា រាល់ជម្លោះត្រូវបានដោះស្រាយដោយឈរ​លើមូលដ្ឋាន​នៃការគោរព​ច្បាប់អន្តរជាតិ - ảnh 1 លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)

អញ្ជើញថ្លែង ក្នុងកិច្ចប្រជុំនេះ លោក ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងអំបីលក្ខណៈគ្រប់ជ្រុងជ្រោយ ឯកភាព និងឥតងាករេរបស់ អនុសញ្ញា UNCLOS ឆ្នាំ ១៩៨២ គឺជាក្របខ័ណ្ឌកែតម្រូវរាល់សកម្មភាពប្រើប្រាស់មហាសាគរ និងសមុទ្រ ដោយរួមចំណែកទៅក្នុងការធានាសុវត្ថិភាព សន្តិសុខ សេរីភាពនាវាចរណ៍ និង អនុវត្តរបៀបវារៈឆ្នាំ ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ ទាក់ទិននឹងស្ថានភាពសមុទ្រខាងកើត ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានអះអាងសារជាថ្មីនូវជំហរឥតងាករេរបស់វៀតណាមគឺ រាល់ជំលោះត្រូវដោះស្រាយតាមរយៈសន្តិវិធី ដោយ ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា UNCLOS ឆ្នាំ ១៩៨២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ