វៀតណាមអះអាងនូវកិច្ចសន្យាចំពោះកម្មវិធីអភិវឌ្ឍន៍ដោយនិរន្តរភាពដល់ឆ្នាំ២០៣០

(VOVworld) - នាថ្ងៃទី១២ តុលា គណៈកម្មាធិការទទួលបន្ទុកបញ្ហាសេដ្ឋកិច្ចនិង
ហិរញ្ញវត្ថុ (គណៈកម្មាធិការទី២) ចំណុះមហាសន្និបាតអង្គការសហប្រជាជាតិ
(អ.ស.ប) នីតិកាលទី៧០បានជួបពិភាគ្សាអំពីសកម្មភាពសហប្រតិបតិ្តការអភិវឌ្ឍន៍
នៃអង្គការពហុភាគីធំបំផុតលើពិភពលោកនេះ។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត
Nguyen Phuong Nga ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអ.ស.ប បានលើក
ទឹកចិត្តអ.ស.បបន្តរួមជាមួយអាស៊ានជំរុញការអនុវត្តសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ច
សហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយរវាងអ.ស.បនិងអាស៊ាន។ ក្នុងកាលៈទេសៈ
ដែលប្រទេសជាសមាជិកអាស៊ានទាំងឡាយកំពុងឆ្ពោះទៅការ កសាងសហគមន៍
អាស៊ាននិងចាប់ផ្ដើមអនុវត្តរបៀបវារៈអភិវឌ្ឍន៍ដល់ឆ្នាំ២០៣០នោះ កិច្ចសហប្រតិ
បតិ្តការរវាងអ.ស.បនិងអាស៊ានមានអត្ថន័យដ៏សែនសំខាន់ជា ពិសេសក្នុងដំណើរ
ការសំរេចគោលដៅអភិវឌ្ឍន៍ដោយនិរន្តរភាពនៅថ្នាក់តំបន់។
វៀតណាមអះអាងនូវកិច្ចសន្យាចំពោះកម្មវិធីអភិវឌ្ឍន៍ដោយនិរន្តរភាពដល់ឆ្នាំ២០៣០ - ảnh 1
ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ថ្លែងមតិនៅក្នុងអង្គប្រជុំមួយរបស់អ.ស.ប (រូបថត៖TTXVN)

មុននោះ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានថ្លែងបទសន្ទរកថានៅសម័យ
ពិភាគ្សារបស់គណៈកម្មាធិការទី២ ដោយអះអាងនូវកិច្ចសន្យារបស់វៀតណាម
ចំពោះការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ដល់ឆ្នាំ២០៣០។លោកស្រីឯកអគ្គរដ្ឋទូតបាន
មានប្រសាសន៍ថា សន្តិភាពនិងវឌ្ឍនភាពគឺជាគ្រឹះស្ថានដើម្បីបង្កើតបរិយាកាស
ងាយស្រួលសំរាប់ការអភិវឌ្ឍន៍ដោយនិរន្តរភាព ព្រមទាំងគាំទ្រតួនាទីជា មជ្ឈ
មណ្ឌលរបស់អ.ស.បសំដៅសម្របសម្រួលការខិតខំប្រឹងប្រែងអន្តរជាតិក្នុងការ
ទប់ទល់នឹងការសាកល្បងអភិវឌ្ឍន៍នានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ