វៀតណាមអះអាងពេញទំហឹងកិច្ចសន្យាគោរពសិទ្ធិមនុស្ស
(VOVworld)-នាដើមខែកុម្ភៈកន្លងទៅ ក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិ មនុស្សដែល
ប្រព្រឹត្តទៅនៅ Geneva (ស្វីស) គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តី
ការបរទេសវៀតណាមលោក Ha Kim Ngoc បានថ្លែងរបាយការណ៍ជាតិក្នុងក្របខ័ណ្ឌ
យន្តការពិនិត្យមើលទូទៅជាប្រចាំអំពីសិទ្ធិ មនុស្ស(UPR)វគ្គទី២របស់ក្រុមប្រឹក្សាសិទ្ធ
មនុស្សអ.ស.ប។ របាយការណ៍នេះ ត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃជា “សេចក្តី
ប្រកាសដ៏ស្មោះត្រង់អំពីការ សន្យាគោរពសិទ្ធិមនុស្ស”។
|
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Ha Kim Ngoc (រូបថតៈ vovworld) |
ក្នុងជំនួបជាមួយមជ្ឈដ្ឋានអ្នកសាព័ត៌មាននាថ្ងៃទី១៨កុម្ភៈ លោក Ha Kim
Ngoc បានឲ្យដឹងថា របាយការណ៍ជាតិស្តីអំពីសិទ្ធិមនុស្សរបស់វៀតណាមបាន
លើកឡើងជាទូទៅរាល់សមិទ្ធិលេចធ្លោអំពីការអនុវត្តន៍សិទ្ធិមនុស្សនៅវៀតណាម
ក្នុងរយៈពេលជាង៤ឆ្នាំកន្លងទៅ។ របាយការណ៍ក៏បានលើកឡើងការខំប្រឹង
ប្រែងរបស់វៀតណាមក្នុងការអនុវត្តន៍ សំណើររបស់ប្រទេសនានាចំនួន៩៦ ដែលវៀតណាមយល់ព្រមនាឆ្នាំ២០០៩ ។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម
លោក Ha Kim Ngoc ឲ្យដឹងថែម ទៀតថា៖ “ក្នុងក្របខ័ណ្ឌជាតិ វៀតណាមនៅតែ
ខំប្រឹងប្រែង ព្រមទាំងមានវិធានការ គោលនយោបាយ និងប្រភពកម្លាំងដើម្បី
ធានាឲ្យកាន់តែល្អថែមទៀតសិទ្ធិរបស់ប្រជាជន។ ក្នុងក្របខ័ណ្ឌអន្តរជាតិ សព្វថ្ងៃវៀតណាមក្នុងឋានៈជាសមាជិក របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស វៀតណាម នឹងចូលរួមយ៉ាងសកម្ម ម្ចាស់ការ មានការ ទទួលខុសត្រូវ រួមទាំងជម្រុញស្មារតីសន្ទនា និងសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប”។
លោក Ha Kim Ngoc សង្កត់ធ្ងន់ថែមទៀតថា វៀតណាមនឹងបន្តការអះអាង យ៉ាងពេញទំហឹងជាមួយសហគមន៍អន្តរជាតិកិច្ចសន្យារបស់រដ្ឋាភិបាល ក្នុងការ
ការពារសិទ្ធិមនុស្សនៅវៀតណាម៕