វៀតណាម-ឥណ្ឌាជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

(VOVWORLD) - វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងមានបំណងចង់លើកកម្ពស់ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌា។
វៀតណាម-ឥណ្ឌាជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ - ảnh 1សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស លោក Tran Quoc Vuong ទទួលជួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Pranay Verma (រូបថតៈ TTXVN)

ថ្លែងនៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅវៀតណាម លោក Pranay Verma នាថ្ងៃទី ៤ សីហានៅទីក្រុងហាណូយ លោក Tran Quoc Vuong សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស បានអះ អាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងមានបំណង ចង់លើកកម្ពស់ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាង វៀតណាមនិងឥណ្ឌា។ ជាមួយគ្នានេះ លោក Tran Quoc Vuong ក៏បានវាយតម្លៃខ្ពស់ចំពោះគោលជំហររបស់រដ្ឋាភិបាលឥណ្ឌា លើបញ្ហាសមុទ្រខាងកើត ដោយបញ្ជាក់គោលជំហរឥតងាករ៉េរបស់វៀតណាម គឺមានបំណងប្រាថ្នាចង់ឲ្យភាគីពាក់ព័ន្ធ ដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។

ឯកអគ្គរដ្ឋទូតឥណ្ឌា លោក Verma បានអះអាងថា រដ្ឋាភិបាលឥណ្ឌាបានគាំទ្រជានិច្ចដល់ការជំរុញទំនាក់ទំនងជាមួយវៀតណាម ដោយមានបំណងចង់បន្តកិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងជាងទៀតជាមួយវៀត ណាមដើម្បីសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ