វៀតណាម-ឥណ្ឌូណេស៊ីខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់ ១៨ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ

(VOVWORLD) - ក្នុងឱកាសអញ្ជើញចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីអាណត្តិ ២០២៤-២០២៩ នៅទីក្រុងហ្សាកាតា កាលពីថ្ងៃទី ២១ តុលា អនុ ប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានជួបសវនាការជាមួយប្រធានា ធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto។ 

វៀតណាម-ឥណ្ឌូណេស៊ីខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់ ១៨ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ - ảnh 1អនុ ប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានជួបសវនាការជាមួយប្រធានា ធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto។ (រូបថត៖ TTXVN)
នៅក្នុងជំនួបនេះ លោកប្រធានាធិបតី Prabowo Subianto បានអះអាងថា វៀតណាមគឺជាដៃគូដ៏សែនសំខាន់របស់ឥណ្ឌូនេស៊ីក្នុងតំបន់ ហើយថារវាងប្រទេសទាំងពីរនៅមានសក្ដានុពលជាច្រើនដែលត្រូវធ្វើ អាជីវកម្ម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទាំងកម្រិតទ្វេភាគី និងពហុភាគី។
ភាគីទាំងពីរបានឯកភាពបន្តការសម្របសម្រួលដើម្បីជំរុញការផ្លាស់ប្តូរ និងការ ជួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់តាមរយៈកាណាលបក្ស រដ្ឋ ការផ្លាស់ប្តូររវាង ប្រជាជន និងប្រជាជន និងការតភ្ជាប់រវាងមូលដ្ឋាននិងមូលដ្ឋាន; ខិតខំនាំទំហំពាណិជ្ជ កម្មទ្វេភាគីឡើងដល់ ១៨ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ;  លើកទឹកចិត្ត សហគ្រាសនៃប្រទេសទាំងពីរវិនិយោគចូលក្នុងទីផ្សាររបស់គ្នាទៅវិញទៅមក ជាពិសេសលើវិស័យថ្មីៗដូចជា៖ ឧស្សាហកម្មហាឡាល់ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ច បៃតង ការផ្លាស់ប្ដូរថាមពល ការអភិវឌ្ឍប្រព័ន្ធអេកូរថយន្តអគ្គិសនី...អនុប្រធានរដ្ឋ វៀតណាមបានស្នើឲ្យឥណ្ឌូនេស៊ីបន្តបង្កើតភាពងាយស្រួលសម្រាប់កសិផលនិងផលិតផលហាឡាល់របស់វៀតណាមជ្រៀតចូលទីផ្សារឥណ្ឌូនេស៊ី និងសម្រាប់គម្រោងវិនិ យោគរបស់វៀតណាមនៅឥណ្ឌូនេស៊ីផងដែរ។ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហ ប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត ដូចជាការពារជាតិ-សន្តិសុខ ការប្រយុទ្ធ ប្រឆាំងបទល្មើសឆ្លងដែន និងកិច្ចសហប្រតិបត្តិការលើដែនសមុទ្រ។ ថ្នាក់ដឹកនាំទាំង ពីរក៏បានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅ វេទិកា អង្គការតំបន់ និងអន្តរជាតិ ជាពិសេសការរក្សាសាមគ្គីភាព និងតួនាទីមជ្ឈភាព របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងបញ្ហាតំបន់ រួមទាំងបញ្ហា សមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ