វិថីផ្កា Nguyen Hue បើកទ្វារទទួលស្វាគមន៍ភ្ញៀវក្នុងបុណ្យតេតឆ្នាំកុរ ឯកស័ក

(VOVWORLD) - នាយប់ថ្ងៃទី២ ខែកុម្ភៈ ពោលគឺថ្ងៃទី២៨ ខែ១២ តាមច័ន្ទគតិ វិថីផ្កា Nguyen Hue ក្នុងបុណ្យតេតឆ្នាំកុរ ឯកស័ក ២០១៩ នៅទីក្រុងហូជីមិញ បានបើកទ្វារជាផ្លូវ ការដើម្បីទទួលស្វាគមន៍ប្រជាជនទីក្រុងនិងភ្ញៀវទេសចរមកទស្សនាក្នុងបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ។
វិថីផ្កា Nguyen Hue បើកទ្វារទទួលស្វាគមន៍ភ្ញៀវក្នុងបុណ្យតេតឆ្នាំកុរ ឯកស័ក - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅទស្សនាវិថីផ្កា Nguyen Hue (រូបថត៖ VOV)

វិថីផ្កាឆ្នាំនេះមានប្រវែងចំនួន៧២០ម៉ែត្រ ដែលត្រូវបានចែកជា៣កំណាត់ផ្លូវ ស្នូលក្រោមប្រធានបទផ្សេងគ្នាចំនួន៣នោះគឺ៖ ទីក្រុងជាទីស្រឡាញ់ពោរពេញ ទៅដោយអត្តសញ្ញាណ ទីក្រុងឆ្លាតវៃនិងទីក្រុងប្រកបដោយនវានុវត្តភាព។ លក្ខណៈពិសេសបំផុតនៃវិថីផ្កាឆ្នាំនេះគឺវត្តមានរបស់កូនជ្រូកដីចំនួន ៦ក្បាល ដែលត្រូវបានដាក់នៅតាមបណ្ដោយវិថីនេះ។ កូនជ្រូកដីទាំងនេះគឺសំដៅផ្ញើរសារ មួយទៅកាន់មនុស្សគ្រប់រូបនោះគឺ “បុណ្យតេតធ្វើការងារល្អ រួមដៃបរិច្ចាកទឹក ប្រាក់ជួយឧបត្ថម្ភសិស្សានុសិស្សក្រីក្រនៅទីក្រុងហូជីមិញ”។ លោក Vuong Anh Tuan អគ្គនាយករងក្រុមហ៊ុន Saigon Tourist ប្រធានគណៈចាត់តាំងវិថីផ្កា Nguyen Hue បានអោយដឹងថា៖

        “វិថីផ្កាឆ្នាំនេះមានកំណាត់ចំនួន៣ ដែលក្នុងនោះយើងខ្ញុំចង់សង្កត់ធ្ងន់លើ កំណាត់ “ទីក្រុងឆ្លាតវៃ” ដោយមានការរចនាសនិងការតុបតែងដ៏ថ្មីថ្មោង។ ឆ្នាំនេះ យើងខ្ញុំក៏ជ្រើសរើសកូនជ្រូកដីចំនួន៦ក្បាល់ ដើម្បីអំពាវនាវអោយមានការរៃ អង្គាសទឹកប្រាក់ជួយឧបត្ថម្ភសិស្សក្រីក្រនៅទីក្រុងផងដែរ”។

        នេះជាឆ្នាំទី១៦ជាបន្តបន្ទាប់ហើយដែលវិថីផ្កា Nguyen Hue ត្រូវបានរៀបចំ ឡើងដើម្បីអោយប្រជាជននិងភ្ញៀវទេសចរមានលំហរទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅទីក្រុងហូជីមិ ញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ