វេទិកាបើករបរកសិកម្មសំរាប់យុវជន
|
វេទិកាបើករបរកសិកម្មសំរាប់យុវជន |
(VOV)_នាថ្ងៃទី២១សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅវេទិកាស្ដីអំពី៖បើក
របរកសិកម្មសំរាប់យុវជន។ នៅទីនេះ បណ្ដានិស្សិតឆ្នើមជំនាញកសិកម្ម យុវជន និង
សមាជិកក្លិបយុវជនធ្វើសេដ្ឋកិច្ចល្អ នៅស្រុកផ្សេងៗជាយទីក្រុងហាណូយ បានពិភាក្សា
និងផ្លាស់ប្តូរអំពីបទពិសោធន៍ក្នុងវិស័យកសិកម្ម ជាមួយបណ្ដាសាស្ត្រាចារ្យ បណ្ឌិតខាង
កសិកម្ម អ្នកជំនាញសេដ្ឋកិច្ច អាជីវករឆ្នើម។
ក៏ក្នុងឱកាសនេះដែរ សម្ព័ន្ធសមាគមយុវជនទីក្រុងហាណូយ ក៏បានរៀបចំការតាំង
ពិព័រណ៌ ឧទ្ទេសនាមអំពីគំនិតច្នៃប្រឌិតថ្មី និងផលិតផលថ្មីក្នុងវិស័យកសិកម្ម របស់បណ្ដាយុវជន និស្សិត និងសហគ្រាស ក្លិបយុវជនធ្វើសេដ្ឋកិច្ចល្អនៅទីក្រុងហាណូយផងដែរ៕