វេទិកាពាណិជ្ជកម្មនិងវិនិយោគវៀតណាម - ឥណ្ឌូណេស៊ី

(VOVworld) – នាព្រឹកថ្ងៃទី ៤ មេសា វេទិកាពាណិជ្ជកម្មនិងវិនិយោគវៀតណាម - ឥណ្ឌូណេស៊ីបានរៀបចំឡើង នៅទីក្រុងហាណូយ។ ក្នុងវេទិការនេះ តំណាងចូល
រួមនៃប្រទេសទាំង ២ បានពិភាក្សាអំពីបណ្ដាបញ្ហាសំខាន់ ដូចជា៖ ច្បាប់អង្គការ
ភាពអាជីវកម្ម ឱកាសសហប្រតិបត្តិការវិនិយោគ លក្ខណៈវិនិយោគ ចូលក្នុង
វៀតណាមនិងឥណ្ឌូណេស៊ី ជាដើម។ ថ្លែងមតិក្នុងវេទិការនេះ ឯកអគ្គរដ្ឋទូត
ឥណ្ឌូណេស៊ីប្រចាំនៅវៀតណាម លោក Mayerfas បានឲ្យដឹងថា៖

“ក្នុងរយៈពេល ២ ឆ្នាំកន្លងមក អង្គភាពអាជីវកម្មឥណ្ឌូណេស៊ីជាច្រើនបានសកម្ម ស្វែងយល់យថាទស្សធ្វើអាជីវកម្មនិងចុះហេត្ថលេខាលើការព្រមព្រៀងសហប្រតិ
បត្តិការជាច្រើនជាមួយអង្គភាពអាជីវកម្មវៀតណាម។ នាពេលថ្មីៗនេះ សម្ព័ន្ធក្រុម
ហ៊ុនស៊ីម៉ង់ Gresik ឥណ្ឌូណេស៊ីបានចុះហេ្ថលេសាលើការព្រមព្រៀង ជាមួយក្រុម
ហ៊ុនស៊ីម៉ង Thang Long របស់វៀតណាម។ នេះគឺជាសម្ព័ន្ធក្រុមហ៊ុនរដ្ឋ ដំបូង
របស់ឥណ្ឌូណេស៊ីធ្វើអាជីវកម្មនៅវៀតណាម។ ខ្ញុំអាចអះអាងថា៖ វៀតណាម គឺជាទីកន្លែងវិនិយោគដំបូងចំពោះបណ្ដាអង្គភាពអាជីវកម្មរដ្ឋឥណ្ឌូណេស៊ី៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ