វេទិការ “អាស៊ាន-កូរ៉េខាងត្បូង៖ ដៃគូកសាងសហគមន៍អាស៊ាន”
(VOVworld)-វេទិការតភ្ជាប់អាស៊ានលើកទី៣ដោយមានឈ្មោះថា “អាស៊ាន-កូរ៉េខាងត្បូង៖ ដៃគូកសាងសហគមន៍អាស៊ាន”ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២២ តុលានៅកូរ៉េខាងត្បូង។តាមរយៈវេទិការនេះ តំណាងមកពីប្រទេសជាសមាជិក អាស៊ានចំនួន១០ បានឧទ្ទេសនាមអំពីបណ្តាគំរោងការណ៍ហេដ្ឋារចនាសម្ព័ន្ធ និង ការរៀបចំគោលនយោបាយលើវិស័យ គមនាគមន៍ ថាមពល បច្ចេកវិទ្យា ព័ត៌មាន សម្រាប់អង្គភាពអាជីវកម្មកូរ៉េខាងត្បូង។ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh អញ្ជើញចូលរួមវេទិការនេះ។ នៅវេទិការ តំណាងនានាបានផ្តល់ ព័ត៌មានថ្មីបំផុត ស្តីពីស្ថានភាពនិងការសាកល្បងនៃបណ្តាគំរោងការណ៍ ដែល កំពុងបានអនុវត្តតាមផែនការមេអំពីការតភ្ជាប់អាស៊ាន (MPAC)។ កិច្ចប្រជុំទ្វេ ភាគីនានាក៏ត្រូវបានអនុវត្ត ដើម្បីជម្រុញការកសាងបណ្តាញរវាងសហគមន៍ អង្កភាពអាជីវកម្មកូរ៉េខាងត្បូងជាមួយបណ្តាអង្គការ និងអ្នកជំនាញការលើវិស័យ មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអាស៊ាន៕