តានអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅអាមេរិក Minh Hien ឲ្យដឹងថា៖ នា
រសៀលថ្ងៃទី ២៣ កក្កដា នៅរដ្ឋធានី វ៉ាស៊ីនតោន អាមេរិក ស្ថានទូតវៀតណាម ប្រចាំនៅ
អាមេរិកគួបផ្សំជាមួយគណៈប្រតិភូការងារខេត្ត Vinh Phuc (ភាគខាងជើងវៀតណាម)បាន
រៀបចំវេទិការ “ការកសាងបរិយាកាសវិនិយោគសំដៅអភិវឌ្ឍន៍បច្ចេកវិទ្យាខ្ពស់”។វេទិការ
បានទាក់ទាញការចូលរួមជាច្រើនរបស់បណ្ដាអង្គភាពអាជីវកម្មអាមេរិកបណ្ដាអ្នកពិគ្រោះ
យោលបល់ បញ្ញាជន និងអង្គភាពអាជីវកម្មអាណិកជនវៀតណាម។ នៅវេទិការនេះ
លេខាបក្សខេត្ត Vinh Phuc លោក Pham Van Vong បានឧទ្ទេសនាមអំពីសក្តានុភាព
ឧត្តមភាព និងបរិយាកាសវិនិយោគរបស់ ខេត្ត។ ការផ្តើមគំនិតរបស់ខេត្ត Vinh Phuc គឺជា
ប្រមូលផ្តុំទៅលើការទាំក់ទាញបណ្ដា វិនិយោកិនក្នុងនិងក្រៅប្រទេស។ លេខា បក្សខេត្ត
លោក Pham Van Vong បានឲ្យដឹងថា៖
“មិនទាន់មានអង្គភាពអាជីវកម្មអាមេរិកណាមួយវិនិយោគចូលខេត្ត Vinh Phuc ទេ ដូច្នេះ
ខ្ញុំឃើញថា៖ នេះគឺជាសក្ដានុភាពមូយក្នុងចំណោមសក្ដានុភាពដ៏ធំធេង ដែលខេត្ត Vinh
Phuc ត្រូវយកចិត្តទុកដាក់ ដើម្បីទាក់ទាញវិនិយោកិនអាមេរិកនានាវិនិយោគចូល
វៀតណាម។គោលដៅនៃដំណើរទស្សនកិច្ចនៅអាមេរិកលើកនេះគឺពន្លឿនការវិនិយោគ ជាពិសេសលើវិស័យបច្ចេកវិទ្យាខ្ពស់។”
បណ្ដាអង្គភាពអាជីវកម្មអាមេរិកចូលរួមក្នុងវេទិការនេះដែលបានសម្តែងនូវការយកចិត្ត ទុកដាក់ដ៏ធំចំពោះការវិនិយោគចូលខេត្ត Vinh Phuc៕
|
វេទិការ “ការកសាងបរិយាកាសវិនិយោគសំដៅ អភិវឌ្ឍន៍បច្ចេកវិទ្យាខ្ពស់”។ (Image: Internet) |