វេទិការធ្យូងថ្មអាស៊ាន (AFOC13) បានប្រារព្ធឡើងនៅវៀតណាម
|
វេទិការធ្យូងថ្មអាស៊ាន (AFOC13) បានប្រារព្ធឡើងនៅវៀតណាម (VOV) |
Vovworld-នាថ្ងៃទី១៤ឧសភានៅទីក្រុង Ha Long សម័យប្រជុំពេញអង្គនៃ
វេទិការធ្យូងថ្មអាស៊ានលើកទី១៣ (AFOC 13) បានប្រារព្ធឡើង។ នេះជាសកម្ម
ភាពប្រចាំឆ្នាំក្នុងក្របខ័ណ្ឌយន្តការសហប្រតិបត្តិការរវាងបណ្ដាប្រទេសអាស៊ាន
ស្ដីពីថាមពលដោយមានការចូលររួមរបស់ដំណាងមកពីប្រទេសអាស៊ាននានា។
នៅសម័យប្រជុំពេញអង្គលើកនេះ អង្គប្រជុំបានប្រមូលផ្ដុំផ្លាស់ប្តូរព័ត៌មានអំពីផ្នែក
ឧស្សាហកម្មធ្យូងថ្មរបស់ប្រទេសជាសមាជិកអាស៊ាន លទ្ធភាពផ្គត់ផ្គងធ្យូងថ្មនិង
តម្រូវការធ្យូងថ្មក្នុងដំបន់ជាដើម។
លទ្ធផលនិងខ្លឹមសារផ្លាស់ប្តូរនៃវេទិការធ្យូងថ្មលើកនេះនឹងបានរាយការណ៍ជូន
ប្រធានក្រុមមន្ត្រីជាន់ខ្ពស់អំពីថាមពលរបស់វៀតណាមហើយនិងត្រូវបានអនុម័ត
នៅសន្និសីទរដ្ឋមន្ត្រីថាមពលអាស៊ាន៕