វេទិការអង្គការសហប្រជាជាតិស្ដីពីបរិស្ថាន
|
នាយកប្រតិបត្តិ UNEP លោក Achim Steiner (AP) |
Vovworld-នៅទីក្រុង Nairobi (ប្រទេស Kenya) ទើបនឹងបានប្រារព្ធឡើងវេទិការអង្គការសហប្រជាជាតិស្ដីពីបរិស្ថានដោយមានការចូលរួមរបស់រដ្ឋមន្ត្រីអ្នកវិទ្យាសាស្ត្រដំណាងសង្គមស៊ីវិលរាប់រយនាក់មកពីបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ។វេទិការបានអូសបន្លាយដល់ថ្ងៃទី២៧មិថុនាដោយកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ (UNEP) រៀបចំដោយទិសស្លោក ជីវភាពរស់នៅដ៏ងស្ចារ្យសំរាប់មនុស្សទាំងអស់។ ថ្លែងមតិប្រារព្ធវេទិការ
នាយកប្រតិបត្តិ UNEP លោក Achim Steiner បានអះអាងថា ការដែលប្រទេសសមាជិកអង្គការសហប្រជាជាតិទាំងអស់បញ្ជូនដំណាងចូលរួមវេទិការនេះបាន
បង្ហាញថាបរិយាកាសរស់នៅកំពុងបានពិភពលោកទាំងមូលយកចិត្តទុកដាក់
ហើយវាកំពុងក្លាយទៅជាបញ្ហាសំខាន់របស់មនុស្សលោក។ មនុស្សគ្រប់រូបនិងប្រទេសនីមួយៗត្រូវឆ្លៀតយកឱកាសនេះដើម្បីឯកភាពកំលាំងពលំឆ័ន្ទះក្នុងបុព្វហេតុកសាងអនាគតភ្លឺស្វាងមួយឲ្យមនុស្សលោក៕