វេទិការអាជីវកម្មនិងវិនិយោគវៀតណាម-អ៊ីតាលី

(VOVworld) – នាថ្ងៃទី ២២ មេសា “វេទិការអាជីវកម្មនិងវិនិយោគវៀតណាម-អ៊ីតាលី” ត្រូវបានរៀបចំឡើងនៅទីក្រុង Florence តំបន់ Tuscany អ៊ីតាលី សំដៅ ឧទ្ទេសនាមអំពី
ឱកាសវិនិយោគចូលវៀតណាម ក៏ដូចជា ការតភ្ជាប់សហប្រតិ បត្តិការធ្វើអាជីវកម្ម
រវាងបណ្ដាអង្គភាពអាជីវកម្មនៃប្រទេសទាំង ២ ។​ ថ្លែងមតិនៅ វេទិការនេះ​ អនុរដ្ឋមន្ត្រី
ក្រសួងការបរទេសវៀតណាម លោកស្រី  Nguyen Phuong Nga បានសង្កត់ធ្ងន់ថា៖ ដោយមានបរិយាកាសនយោបាយ-សង្គម ស្ថិរភាព វិនិយោគជិតស្និត ប្រភពធនធាន
មនុស្សសម្បូបែប វៀតណាមគឺទីកន្លែង វិនិយោគទាក់ទាញនិងទំនុកទុកចិត្តនាបច្ចុប្បន្ន
។ ក្រៅពីនោះ វៀតណាមកំពុងបង្កើតឱកាសវិនិយោគដ៏ធំធេងសំរាប់បណ្ដាវិនិយោកិន
អ៊ីតាលីលើវិស័យកសាងហេដ្ឋរចនាសម្ព័នសេដ្ឋកិច្ចតាមរូបសណដ្ឋានកិច្ចសហប្រតិ
បត្តិការសាធារណៈ- ឯកជន (TPP)។ អនុរដ្ឋមន្ត្រីការបរទេស Nguyen Phuong Nga បាន
អះអាងថា៖ ដោយមានគោលនយោបាយទាក់ទាញការវិនិយោគនិងបង្កលក្ខណៈងាយ
ស្រួល សំរាប់បណ្ដាវិនិយោកិនបរទេសរបស់វៀតណាម បណ្ដាអង្គភាពអាជីវកម្មអ៊ីតាលី
និងតំបន់ Tuscany នឹងបន្តទទួលបានការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលវៀតណាម៕

វេទិការអាជីវកម្មនិងវិនិយោគវៀតណាម-អ៊ីតាលី - ảnh 1
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Nguyen Phuong Nga (Image: Vietnamplus+)


ប្រតិកម្មទៅវិញ

ផ្សេងៗ