វេទិកាសារព័ត៌មាននិងអង្គភាពអាជីវកម្មនាសម័យធ្វើសមាហរណកម្ម
|
វេទិកាទាក់ទាញការចូលរួមរបស់អ្នកកាសែតនិងអង្គភាពអាជីវកម្មជាច្រើនកុះករ |
(VOVworld)-នាព្រឹកថ្ងៃទី១០មិថុនានៅទីក្រុងហាណូយ សមាគមអ្នកកាសែត
វៀតណាមបានរួមសហការជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម
រៀបចំវេទិកាដោយប្រធានបទ “សារព័ត៌មាននិងអង្គភាពអាជីវកម្មនាសម័យធ្វើ
សមាហរណកម្ម”។ ថ្លែងមតិនៅទីនេះ ប្រធានសមាគមន៍អ្នកកាសែតលោក Thuan
Huu បានអះអាងថា៖
“អង្គភាពអាជីវកម្មត្រូវការកាសែតផ្សព្វផ្សាយនិងផ្តល់ព័ត៌មានបម្រើផលិតកម្ម អាជី
វកម្ម។តាមនោះ ផ្សព្វផ្សាយនូវព័ត៌មាន ពាណិជ្ជសញ្ញា ផលិតកម្ម សេវាកម្មរបស់
ខ្លួន ក្នុងបំណងលើកទឹកចិត្តនូវផលិតផលពលកម្មកែច្នៃ។ ផ្ទួយទៅវិញ សារព័ត៌
មានក៏បានចាត់ទុកអង្គភាពអាជីវកម្មនិងអាជីវករជាប្រធានបទសម្បូរបែប និងជា
ប្រភពបំផុសអារម្មណ៍និពន្ធដែរ។ មិនត្រឹមតែប៉ុណ្ណោះ អង្គភាពអាជីវកម្មថែមទាំងជា
ប្រភពជួយឧបត្ថម្ភហិរញ្ញវត្ថុនិងមិនអាចខ្វះបានឡើយសម្រាប់សកម្មភាពរបស់
ស្ថាប័នសារព័ត៌មាននានាទៀតផង”។
ថ្លែងមតិក្នុងវេទិកា អនុប្រធានរដ្ឋសភា លោក Phung Quoc Hien បានចាត់ ទុកថា
ក្នុងនិន្នាការថ្មី ដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់សហគមន៍ អង្គភាពអាជី
វកម្ម ក្រៅពីការខិតខំប្រឹងប្រែងដោយផ្ទាល់របស់អង្គភាពអាជីវកម្ម នោះ នៅមានតួនាទី
សំខាន់របស់ស្ថាប័នសារព័ត៌មានដែរ។តាមនោះ ត្រូវជម្រុញ ទំនាក់ទំនងផ្សាភ្ជាប់ថែម
ទៀតរវាងអង្គភាពអាជីវកម្មជាមួយស្ថាប័នសារព័ត៌មាន រួមចំណែកចូលក្នុងការអភិ
វឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ៕